លោក ប៉ា សុជាតិវង្ស ត្រួតពិនិត្យរថយន្តក្រុងទើបមកដល់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ សីហា ២០១៤) ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ត្រួតពិនិត្យរថយន្តក្រុង១គ្រឿងក្នុងចំណោម៤០គ្រឿង ដែលទើបមកដល់ថ្មី ត្រៀមដាក់ឲ្យដំណើរការ៣ខ្សែបន្តទៀតក្នុងពេលឆាប់ៗនេះ ។
រថយន្តទំាង៤០គ្រឿងបានមកដល់អស់ហើយ ដោយ៣៩គ្រឿងយកទៅរក្សាទុកនៅមន្ទីរសាធារណករានិងដឹកជញ្ជូនរាជធានីភ្នំពេញ និង ១គ្រឿងបានយកមកឲ្យលោកអភិបាលក្រុងពិនិត្យមើលគុណភាពនៅព្រឹកថ្ងៃទី១៩ សីហា ២០១៤ មុនពេលដាក់ឲ្យដំណើរការជាផ្លូវការ ។
សូមបញ្ជាក់ផងដែរថា សាលាក្រុងបានសម្រេចដាក់ដំណើរសេវារថយន្តក្រុងរត់ចំនួន៣ខ្សែបន្ថែមទៀត គឺចាប់ពីគីឡូម៉ែត្រលេខ៦ មកតាមផ្លូវព្រះមុនីវង្ស ឆ្ពោះមកផ្លូវម៉ៅសេទុង និង ឆ្ពោះទៅដល់ក្តីតាកុយ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និង ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ៕