កញ្ញា វ៉ាង ស្រីណូ គ្រោងសម្ភោធសាឡនថ្មី ដែលចំណាយអស់រាប់ម៉ឺនដុល្លារ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ សីហា ២០១៤) ៖ អស់រយៈពេលជាច្រើនខែហើយ ដែលអតីតតារាសម្តែង សិចស៊ី ចូលចិត្តបញ្ចេញសាច់ដើមទ្រូង កញ្ញា វ៉ាង ស្រីណូ មានគ្រោងបោះជំហ៊ានចូលប្រឡូកសិល្សៈជាថ្មី ម្តងទៀត ប៉ុន្តែរហូតមកដល់ពេល នេះ នាងនៅតែមិនទាន់បង្ហាញវត្តមាននៅក្នុងសិល្បៈដូចព័ត៌មាន ដែលបានចុះផ្សាយកន្លងមកនោះទេ។
សម្រាប់ កញ្ញា វ៉ាង ស្រីណូ ត្រូវបានទស្សនិកជន ចាប់ទុកថា ជាតារាស្រីមួយដួង ដែលរស់នៅលើគំនរមាសប្រាក់ ផ្ទះវីឡាស្គឹមស្គៃ ព្រមទាំងប្រើប្រាស់នូវ សម្ភារៈទំនើបៗ ដោយមិនចាំបាច់ មកខ្វាយខ្វល់ដើររកប្រាក់ពីការងារសិល្បៈឡើយ ។
ស្រប់ពេលជាមួយនឹងការរស់នៅបែបស៊ីវិល័យ នេះដែរ កញ្ញា វ៉ាង ស្រីណូ បានបង្ហើបឲ្យដឹង នៅលើបណ្តាញសង្គម Facebook ថា នៅក្នុងពេលឆាប់ៗខាងមុខនេះ នាងនឹងបើកសម្ភោធហាងសាឡនថ្មីមួយនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែនាងមិនបានបញ្ញាក់ច្បាស់ពីទីតាំង និងការចំណាយដើមទុនបើកហាងសាឡននោះឡើយ។
សម្រាប់គម្រោងត្រៀបសម្ភោធបើកហាងថ្មីនេះ កញ្ញា វ៉ាង ស្រីណូ បានជ្រើសរើសយករូបថតរបស់ខ្លួនមួយសន្លឹកសម្រាប់ដាក់ធ្វើផ្លាក់យីហោដើម្បីយកហុងស៊ុយ ហើយ នាង គិតថា ចាំមានពេលតិចទៀតចាំហៅតារាល្បីៗមកចូលរួបថតជាមួយនាង ព្រោះនាងគិតថា ចង់ឲ្យហាងរបស់នាង មានការចាប់អារម្មណ៍ នឹងមានភាពប្លែកពីហាងសាឡនដទៃទៀត។
ចំពោះគម្រោងត្រៀបសម្ភោធបើកហាងថ្មីនេះ ម្ចាស់សាមីខ្លួន កញ្ញា វ៉ាង ស្រីណូ មិនបានបង្ហើបថា គ្រៀង បើកសម្ភោធនៅពេលណាច្បាស់លាស់នោះទេ តែទោះជាយ៉ាងណា ការបើកហាងថ្មីរបស់នាងនេះ ត្រូវបានទស្សនិកជន ព្យាករណ៏ថា អស់មិនតិចម៉ឺនដុល្លារនោះទេ៕