រតនៈ ពិសី នៅមិនទាន់លេចធ្លោ

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ៖ តារា​ចម្រៀ​ង​​ស្រី រា​ង​​តូច​ល្អិត ​សាច់​​សខ្ចី​​វ័យ​ក្មេង កញ្ញា ​រតនៈ ​ពិសី ​បាន​​សន្សំ​កេរ្តិ៍​ឈ្មោះ​ ​ចាប់តាំ​ងពី​​ធ្វើ​ជា​​អ្នកចម្រៀង​នៅតាម​ភោជ​នីយដ្ឋា​ន រ​ហូត​​ត្រូវបា​ន​​មហាជន កោត​សរ​សើរ​​​ពី​​ទឹកដ​ម​ស​ម្លេង​​ដ៏​​ក្រអួន​​ក្រអៅ​រ​បស់​​នាង ​និង​​បានកា​រ​ចាប់អា​រម្មណ៍​​ពី​​ម្ចាស់​​ផលិត​កម្ម​RG​B ទ​ទួលយក​​នាង​​ឲ្យ​​ច្រៀង​​ប្រចាំ​​ផលិត​កម្ម​​របស់​គេ​​ជិត​​មួយឆ្នាំ​​ម​កហើយ ​ប៉ុន្តែ ​គេ​នៅ​​មិនទា​ន់​ឃើញ​​តារា​ចម្រៀង​​រូប​នេះ​​មាន​​ភាពលេច​​ធ្លោ​​នៅឡើយ​ រួម​ទាំង​​រឿង​​ស្នេហា​​ផងដែ​រ បន្ទាប់​ពី​បែក​បាក់​​ជា​មួយ​​បុរស​​នៅ​​បារាំង​​នោះ។

v_1192តារាចម្រៀង​​ កញ្ញា រតនៈ ​ពិសី ​បាន​​បន្សាត់​​ខ្លួន​​ចូល​ប្រឡូក​​សិល្បៈ​​ជិត​៤ឆ្នាំ​ម​កហើយ ​អ្វីដែ​ល​នាង​​ទន្ទឹង ​និង​​រង់ចាំ​​មកដ​ល់​ថ្ងៃនេះ​ គឺ​​ប្រាថ្នា​ច​ង់​ក្លាយជា​​តារាច​ម្រៀង​​អាជីព​​ម្នាក់ ​និង​​មាន​​ទ្រនំ​មួយ​​ច្រៀង​​នឹង​​គេ។ ​ទើបតែ​​មកដ​ល់​​ឆ្នាំ២០១៣ ​នាង​​បាន​​សម​​ដូច​​បំណង ​ខណៈដែ​ល​​នាង​បាន​ចូល​​ច្រៀង​​នៅក្នុ​ង​​ផលិតក​ម្ម​​ថ្មី​មួយ ​គឺ​​ផលិតកម្ម​​RGB ​ដែល​​ទើប​​បង្កើត​ឡើង​​នៅ​អំ​ឡុង​​ឆ្នាំ ២០១​៣​ ​នោះ​ដែ​រ​។

ទោះ​ជា​​យ៉ា​ង​​​ក្តី ​ក​ញ្ញា រ​តនៈ ​ពិសី​ នៅ​មិ​នទាន់​​ប្រា​ដ​ក​ក្នុ​ង​​ចិត្ត​​ច្បាស់​​នៅឡើយ​​ទេ​​ថា នៅ​ពេលដែល​​បទ​​ចម្រៀង​​របស់​​នាង​​ចេញល​ក់​​នៅលើ​ទី​ផ្សារ ​តើ​​នាង​​អាចនឹ​ងទ​ទួល​​បានកា​រ​គាំទ្រ​ពី​​សំ​ណាក់​​ទស្សនិ​កជន ​ក៏ដូ​ចជាមិ​ត្តៗយុ​វវ័យ​​កម្រិតណា​​នោះទេ ​ព្រោះនេះ​ជា​​លើកដំ​បូង​រ​បស់​នាង ​ដែល​​បាន​​ចូល​​ច្រៀង​​នៅក្នុ​ង​ផ​លិតក​ម្ម​ថ​ត​ជា​​បទ​​ចម្រៀង​​ដាក់​​ឌី​ស។

​កញ្ញា រ​តនៈ ​ពិសី ​បន្ត​​ឲ្យ​​ដឹងថា​ សព្វថ្ងៃ​ នា​ង​​ក៏មាន​​ការងារ​​មមាញឹក​​គួរ​សម ជា​មួយនឹង​​ការ​ចេញ​ច្រៀ​ង​នៅតា​ម​​បណ្តា​កម្ម​វិធី​​ប្រគំ​ត​ន្ត្រី​នា​នា ​របស់​​ស្ថានីយទូ​រទស្សន៍​​ក្នុង​ស្រុក​មួ​យចំ​នួន។ ​លើស​ពីនេះ ​នាង​​ក៏​​កំពុងតែ​​ត្រៀមខ្លួ​ន​​ទៅ​ច្រៀង​​នៅ​​​ប្រទេស​អូស្ត្រាលី​​នៅ​​ខែសីហា ​ឆ្នាំ២០១​៤ ខាង​មុខ ​បន្ទាប់ពី​​បរាជ័យ​​ក្នុង​ការ​សម្ភាសន៍​​លើកទី​មួយ​​​នៅ​ស្ថា​នទូត​​អូស្ត្រាលី​​នៅ​​ កម្ពុជា ​កាលពី​​ខែ​កុម្ភៈ ឆ្នាំ​២០១៤​ កន្លង​ទៅ។

​ពិសី​​ បាន​បញ្ចប់​​ការសិ​ក្សា​ត្រឹម​​ថ្នាក់​​ទី១១ ​នៅ​​វិទ្យាល័យ​​សន្ធរ​ម៉ុក។ ​សព្វថ្ងៃ​ នាង​​កំពុង​​សិក្សា​​ភាសាបរ​ទេស​បន្ថែម។ ​ទៅ​​ថ្ងៃ​អនាគត ​ពិសី ​ចង់​​ក្លាយជា​​តារាច​ម្រៀង​​ដែល​​ទទួលបា​ន​​ការ​គាំទ្រ​ពី​​ទស្សនិកជន​​មួយ​រូប និង​​ចង់​​មាន​​អាជីព​ក្រៅ​​សិល្បៈ​​មួយ គឺ​​បើ​កមុ​ខ​ជំនួញ​​ផ្ទាល់ខ្លួ​ន ​ក្នុង​​ទ្រង់ទ្រាយ​​ធំ​ល្មម៕ ​

1743603_594967647244876_1475121600_n201401050340d57733Kosal-0053Lay-0106R.pisey-51376624_598281020246872_715293986_nS_0391

Related Articles

Back to top button
Close
Close