ខេមរៈ ​​សិរី​មន្ត ​ចាប់​អារម្មណ៍​រថ​យន្ត​ទំនើប​ម៉ាក​ Roll​s​ Royce​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​​(០៧ កក្កដា ២០១៤) ៖ ជា​តារាចម្រៀង​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ជាពិសេស ​ក្រុម​យុវវ័យ​លោក​ខេមរៈ​សិរីមន្ត​បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​ខ្ពស់​ ចំពោះ​ប្រភេទ​រថយន្ត​ទំនើប​ម៉ាក​រ៉ូ​ល​រ៉​យ​(RollsRoyce)​ដែល​ទើប​បង្ហាញ​ វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា ។​

លោក​ ខេមរៈ សិរីមន្ត បាន​លើកឡើងថា ខ្លួន​ពិតជា​មាន​ចំណាប់អារម្មណ៍ និង​ចូលចិត្ត​ទៅលើ​ប្រភេទ​រថយន្ត​ទំនើប​ម៉ាក រ៉ូ​ល​រ៉​យ ( Rolls Royce ) ខ្លាំងណាស់ ព្រោះ​វា​មើលទៅ​ថ្លៃថ្នូរ ។

យ៉ាងណាក៏ដោយ ​តារាចម្រៀង​ក្នុង​ដួងចិត្ត​យុវវ័យ​រូបនេះ​បាន​អះអាងថា ថ្វី​ត្បិត​លោក​ចូលចិត្ត និង​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ប្រភេទ​រថយន្ត​ទំនើប​ម៉ាក រ៉ូ​ល​រ៉​យ ( Rolls Royce ) ដែល​ទើប​បង្ហាញ​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​មែន ប៉ុន្តែ​លោក​គ្មាន​សមត្ថភាព​និង​ធ្វើការ​ដោះដូរ​រថយន្ត​ចាស់​ផ្លាស់​យក​ រថយន្ត​ទំនើប​តម្លៃ​ខ្ទង់លាន​ដុល្លារ​នេះឡើយ ។​

 

​បើតាម​ ការបញ្ជា​ក់រប​ស់លោក ខេមរៈ សិរីមន្ត បច្ចុប្បន្ន​លោក​មាន​រថយន្ត​ទំនើប​ផ្ទាល់ខ្លួន​ចំនួន​៣​គ្រឿងក្នុង​នោះ​មាន​ រថយន្ត​ម៉ាក​លុច​ស៊ី​ស ៣៣០ មួយគ្រឿង , កូ​រូ​ឡា​អា​ត់ទី​ស និង​លុច​ស៊ី​ស ៥៧០ មួយគ្រឿង​ដែលមាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ៕ ​

art8.1

khemrak-sereymun2

Related Articles

Back to top button
Close
Close