ពលករ​បង់​ប្រា​ក់​តែ​ ២០​ដុល្លារ​ សម្រាប់​ឯក​សារ​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​​(០៤ កក្កដា ២០១៤) ៖ ក្រសួង​ការងារ ប្រកាសថា ពលករ​ម្នាក់ ត្រូវ​ចំណាយ​ប្រាក់ ត្រឹម​តែ​២០​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​បំពេញ​បែបបទ ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស ។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ថ្ងៃ​ទី​១​ខែកក្កដា​ឆ្នាំ​២០ ១៤​ឲ្យដឹងថា ក្រោយ​ពី​កិច្ចពិភាក្សា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ បែបបទ ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស តាមរយៈ​ក្រុមហ៊ុន ពលករ​ម្នាក់​ត្រូវ​ទទួលបន្ទុក​ក្នុង​ការបង់ថ្លៃ​ទិដ្ឋាការ​ការងារ ចំនួន​២០​ដុល្លារ​ទៅឲ្យ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ដោយ​ផ្ទាល់​។​

​ក្រសួង​ការងារ​បញ្ជាក់ថា តម្លៃ​ថតរូប​សម្រាប់​ធ្វើ​លិខិត​ឆ្លងដែន ចំនួន​៤​ដុល្លារ​ក្រុមហ៊ុន​ត្រូវ​បង់​ដោយ​ផ្ទាល់​ទៅ​ឲ្យ​ក្រសួង​មហាផ្ទៃ រីឯ​តម្លៃ​ប័ណ្ណ​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​បរទេស​ចំនួន​១០​ដុល្លារ​គឺ​ក្រុមហ៊ុន​ត្រូវ​បង់​ដោយផ្ទាល់​ទៅឲ្យ​ក្រុមហ៊ុន ហាយ​សឺ​លូ​សិន ហូល​ឌី​ង​។​

​ប៉ុន្តែ​ក្រសួង​ការ​មិន​បាន​បញ្ជាក់ថា តើ​ទឹកប្រាក់​ប៉ុន្មាន​ទៀត ដែល​ក្រុមហ៊ុន នឹង កាត់​យក​ពី​ពលករ​វិញ​នោះ​ទេ​នៅពេល​បាន​ការងារ​ធ្វើ​។

ក្រោយ​ពី​មេដឹកនាំ​យោធា​ថៃ​បញ្ជូន​ពលករ​ចំណាកស្រុក​ខ្មែរ​ខុសច្បាប់​ជាង​២០​ម៉ឺន​នាក់​មក​កម្ពុជា​វិញ​ទាំង​គំហុក​ក្នុង​ខែ​មិថុនា​ឆ្នាំ​២០១៤​នោះ លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​ឲ្យធ្វើ​លិខិត​ឆ្លងដែន​អស់​ត្រឹម​៤​ដុល្លារ​។ ចំណែក​ក្រសួង ការងារ​ប្រកាស​ឲ្យ​ពលករ​ចំណាយ​ដល់​៤៩​ដុល្លារ ដោយ​ភ្ជាប់​ទាំង​តម្លៃ​បំពេញ​បែប​បទ​ផ្សេង តាមរយៈ​ក្រុមហ៊ុន​នាំ​ពលករ ប៉ុន្តែ​ក្រោយមក​បាន​បញ្ចុះ​មក​នៅត្រឹម​២០​ដុល្លារ​វិញ បន្ទាប់​ពី​មាន​ពលករ​តិចតួច​ទៅ​បំពេញ​បែប​បទ​នេះ​៕

passpord_732014-2014-07-03

Related Articles

Back to top button
Close
Close