​ក្រុម​ហ៊ុន​ទូរស័ព្ទ​ លក់​ស៊ីម​កាត ​មិន​យក​អត្ត​សញ្ញា​ណប័ណ្ណ​ ប្រឈម​នឹង​ការ​បិទ​ក្រុ​ម​ហ៊ុន​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៧ មិថុនា ២០១៤) ៖ ក្នុងកិច្ចប្រជុំជាមួយ តំណាងក្រុមហ៊ុនទូរស័ព្ទចល័ត អចល័ត និងតំណាងប្រតិបត្តិករ ចែកចាយស៊ីមកាតទាំងអស់ នៅកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ​អ​គ្គ​ស្ន​ង​​កា​រ​រ​ង​ន​គ​រ​បាលជាតិ  លោក ឆៃ ស៊ីណារិទ្ធ បានព្រមានធ្ងន់ៗ និងដាស់តឿន ដល់អ្នកតំណាង ក្រុ​ម​ហ៊ុ​ន​ទូ​រស័ព្ទទាំងអស់ ត្រូវបញ្ចប់ការលក់ ស៊ីមកាតទូរស័ព្ទ ដោ​​យ​មិ​ន​យ​ក​អ​ត្ត​ស​ញ្ញា​ណប័​ណ្ណ​ពី​អ្ន​ក​ទិ​ញ ។

អគ្គស្នងការរងនគរបាល ជាតិរូបនោះ បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនធ្វើអាជីវកម្មទូរស័ព្ទ ត្រូវតែគោរពច្បាប់ បើពុំដូច្នោះទេ នឹងត្រូវរងការព្រមាន និងអាចឈានដល់ការបិទ ការធ្វើអាជីវកម្មក្រុមហ៊ុន បើសិនជានៅតែបន្ត មិនអនុវត្តន៍ច្បាប់ ដែលបានកំណត់នោះទេ ។

គួរបញ្ជាក់ថា ជារឿយៗគេសង្កេតឃើញថា ជនខិលខូចនៅតែ ឆ្លៀតឱកាសទិញស៊ីមកាត ដោយមិនចាំបាច់ ប្រើអត្តសញ្ញាណខ្លួនឯង ហើយប្រើប្រាស់ ក្នុងអំពើខុសច្បាប់មួយចំនួន ធ្វើឲ្យសមត្ថកិច្ច ពិបាកក្នុងការស្រាវជ្រាវ រកមុខជនល្មើសទាំងនោះ៕

1-704

Related Articles

Back to top button
Close
Close