សុគន្ធ​ និសា ​ពំ​ហ៊ាន​លាត​ត្រដាង​ស្នេហ៍​ថ្មី​

សារព័ត៌មាន​ Cambodia News/

031548373111e81e07cbaa9157707ភ្នំ​ពេញ​ (២៦ មិថុនា ២០១៤) ៖ តា​រា​​ចម្រៀង​​ស្រ​​គត់​ស្រ​​គំ​​​មាន​មន្ត​​ស្នេហ៍ ​សុគន្ធ​ និសា បា​ន​​សាង​​ស្នេហ៍​​រាប់​​ឆ្នាំ​​ជា​មួយ​កវី ​សុខ ​ជំនោរ ​ដោយ​​ពុំ​​បាន​​ឆ្លង​​កាត់​​នឹម​​អាពាហ៍ ​ពិពាហ៍ ​ហើយ​​ទី​បំ​ផុត ​ដើម​​ស្នេហ៍​មួយ​​នេះ ​ក៏ ​ត្រូវ​​រលាយ​​សាប​​សូន្យ​​ទៅ​វិ​ញ ដោយ​​បន្សល់ ​នៅ​​តែ​​អនុ​ស្សាវ​​រី​យ៍​ស្នេហ៍​​ស្ទើរ​​រាប់​​មិន​​អស់ ​ទាំង ​ភាព​​ផ្អែម​​ល្ហែម ល្វី​ង​ជូ​រ​ចត់ និង​​ការ​​ជម្នះ​ឧ​ប​សគ្គ​​រួម​​គ្នា​​ជា​ដើ​ម ​។

បន្ទា​ប់ពី​ផ្តាច់ចំ​ណងស្នេហ៍​រវៀង​កវីសុខ​ ជំនោរ ​តារា​ឆោម​ស្រស់ ​សុគន្ធ ​និសា បា​នកា​ត់ផ្តាច់​ថ្មីៗ​នេះបា​នលេច​ ឮនូ​វដំណឹង​ស្នេហ៍ថ្មី ​ដោយល្បីថា ​មានបុរ​សទ្រព្យស្តុក​ នៅ​អាមេរិ​ក និ​ងថៅកែ ធំ​ៗ​ នៅ​ស្រុក​ខ្មែ​រ ​ប្រជែង​គ្នាចង់​ភ្ជាប់និ​ស្ស័យ ស្នេ​ហ៍ជា​មួយនាង​ ហើយ​នា​ចុ​ងក្រោ​យនេះ ​កំពុង​ល្បីសុស​សាយថា​ និ​សា បា​នរឹត​ចំណង ​ស្នេហ៍ជា​មួយបុ​រសពោះ​ម៉ាយ​កូន​ពីរ ​មាន​ឋានៈ ​ខ្ពង់ខ្ព​ស់ ក្នុ​ងសង្គម​ និង​មាន​​ចម្ការ​កៅស៊ូរា​ប់រយ ​ហិកតារ​ នៅឯ​ខេត្តកំ​ពង់ចា​ម ទៀត​ផង ​។

ប្រភ​ពពីអ្ន​កសិ​ល្បៈកៀកកិ​ត ជា​មួយសុ​គន្ធ និ​សា បា​នឱ្យដឹ​ងថា ​និសា ​បាន ​ព្យាយាម​ជាខ្លាំង​ ក្នុងកា​រជីកក​ប់ស្នេ​ហ៍ចាស់ ​ជាមួ​យកវី​អភ័ព្វស្នេ​ហ៍ សុ​ខ ជំនោរ ​ឱ្យរ​លុប ​អស់ពី​បេះដូ​ង ពោល​គឺ ក្រៅ​ពីប្រឹង​លេង-​សិល្បៈ ​បន្លប់​ចិត្តនឹ​ករឿ​ងចាស់​ និសា​ មិនច​ង់ ឱ្យ​មនុស្ស​នៅជុំ​វិញខ្លួ​ន រំ​ព្ញកពីឈ្មោះ​លោក ​សុខ ​ជំនោរ ​និងមិ​នចង់​ជួប​​មុខលោ​កជំនោរ ​ឡើយ ​។ ​

ប្រភព​ដដែលប​ន្ថែមថា​ ពេល​នេះ បេះ​ដូង ​របស់​និសា ​ពុំមែន​នៅរងា​ឯកាទៀ​តទេ ​គឺមាន​ ម្ចាស់​ថ្មីមើលថែ​ហើយ ​ដែល​ម្ចាស់បេះ​ដូងថ្មី​ នោះ ជា​បុរ​សពោះម៉ាយ​កូនពី​រ មា​នទ្រព្យ ​សម្បត្តិ​ស្តុកស្ត​ម្ភ ជា​ប់សែ​ស្រឡាយម​ន្ត្រីធំ ​និង ​មានដី​ចម្ការកៅ​ស៊ូ ​រាប់រ​យហិក​តារ ​នៅខេត្ត​ កំព​ង់ចាម ​។ ​ប៉ុន្តែ ​សម្ព័ន្ធ​ស្នេហ៍ថ្មី​នេះ និ​សា ​ពុំ មា​នភាព​ក្លាហាន​ក្នុងកា​រលាត​ត្រដាង​ជាសាធារ​ណៈឡើយ​ ៕

v_0491426063_355306101170282_950914338_nv_0650

 

Related Articles

Back to top button
Close
Close