យុវ​ជន​ម្នាក់​ ត្រូវ​ស្រ្តី​ម្នាក់​ប្តឹង​ពី​បទ​ចាប់​រំ​លោភ​

ភ្នំពេញ៖ យុវជនម្នាក់ ដែលជាជនសង្ស័យត្រូវបានស្រ្តីម្នាក់ប្តឹង ឲ្យនគរបាលឃាត់ខ្លួន ដោយ​ចោទប្រកាន់ថា យុវជនរូបនេះ បាន​បន្លំ​ធ្វើ​ជា​បង​ប្អូន របស់នាង ឲ្យនាងបើកទ្វារ រួចច្រានទ្វាររុញនាងចូលក្នុងបន្ទប់ ធ្វើសកម្មភាពចាប់រំលោភនាង រហូតបានសម្រេចម្តង នៅ​ក្នុង​បន្ទប់​នោះ។

​ករណី​ឃាត់ខ្លួនជនសង្ស័យនេះ កើតឡើងកាលពីវេលា ម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី ១៤ខែមករា ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្ទះជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ាក វៃ ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្បែរ​នារី​រង​គ្រោះដែរ មានស្រុកកំណើតភូមិជម្រៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ រីឯនារី រងគ្រោះមានឈ្មោះ អ ស អ អាយុ ២៧ឆ្នាំ ស្នាក់​នៅផ្ទះជួលកើតហេតុ មានស្រុកកំណើតកំពង់ឆ្នាំង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវនាំយកទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីសាកសួដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់នគរបាលជំនាញ ចាត់​​ការបន្ត ទៅតាមនីតិវិធីច្បាប់៕

ដោយ៖ ហេង នាង​

that-0278

Related Articles

Back to top button
Close
Close