អាជ្ញាធរ​រឹត​បន្តឹង​សន្តិ​សុខ ​ខណៈ​ពេល​តុលាការ​ បន្ត​សវនា​ការ​លើ​បាតុករ​ ២១​ នាក់​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (០៦ មេសា ២០១៤) ៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភា​ នេះ សាលាដំបូងរាជធានីភ្នំពេញ បាន​បន្ត​បើក​សវនា​ការ​ជំនុំ​ជម្រះ​​​ក្តី លើក្រុមសកម្មជនអ្នកតវ៉ាទាំង២១នាក់ ​​ រួមទាំងលោក វ៉ន ពៅ ប្រធាន​សមាគមប្រជា ធិបតេយ្យ នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ។

សវនាការនាព្រឹក​ នេះ នៅជុំវិញបរិវេណសាលាដំបូង ត្រូវ​បា​ន​គេ​​ដា​ក់​ព​ង្រា​យ​​កម្លាំងសមត្ថកិច្ច ដាក់រណាំងរបង រួម​ទាំង​ត្រៀម​​រ​ថយន្តពន្លត់អគ្គិភ័យផងដែរ បង្កាក្លា​ច​​ក្រែ​ង​មា​ន​ការអុ​ក​​ឡុ​ក​រំ​ខា​ន​ពីក្រុមអ្នកតវ៉ា។

ការ ​រឹតបន្តឹង​សន្តិសុខ​ធ្វើ​ឡើង​ ក្នុងពេល​តុលាការ បន្ត​បើកសវនាការ​កាត់ក្តី លើ​បាតុករ ២១ នាក់នេះមាន​ក្រុមអ្នកតវ៉ា​រាប់រយ​នាក់ បាន​ប្រមូល ស្រែក​មេក្រូ នៅ​ខាងក្រៅ​របាំង​ដែក​ ហើយ​ក៏​មាន​ប៉ូលិស​បង្ក្រាប​បាតុកម្ម រួមទាំង​កងសន្តិសុខ ជាច្រើន​នាក់​ ត្រូវ​បានដាក់​ពង្រាយ ដើម្បី​ការពារ​សន្តិសុខ​ផងដែរ​​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ មិនមាន​ហិង្សា​ណាមួយ កើតឡើង​នោះទេ​។

សូមបញ្ជាក់ថា ក្រុមអ្នកតវ៉ាទាំង២១នាក់ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ស​ម្រេ​ច​ឃុំ​ខ្លួ​ន​ជា​បណ្តោះ​អា​ស​​ន្ន​នៅ​ មណ្ឌ​ល​កែ​ប្រែ​ត្រ​ពាំ​ង​​ផ្លុ​ង​ក្រោ​យកា​​រ​ផ្ទុះ​អំ​ពើ​ហិ​ង្សា​ជា​មួ​យ ​ស​ម​ត្ថកិ​ច្ច​នៅ​តំ​ប​ន់​សេ​ដ្ឋ​កិ​ច្ច​ពិ​សេ​សភ្នំ​ពេ​ញ​ ​និង​លើ​ផ្លូ​វ ​វ៉េ​ង​ស្រេ​ងកា​ល​ពី​ថ្ងៃ​ទី​២​-​៣​ ​ខែម​ក​រា​ ​ឆ្នាំ២​០​១​៤​ ​ដែ​ល​បង្ក​ឲ្យ​មា​​ន​អ្ន​ក​ស្លា​ប់​ ​និ​ងរ​ង​រ​បួ​ស​ជា​ច្រើ​ន​នា​ក់៕

ក្រុមសកម្មជនអ្នកតវ៉ាទាំង២១នាក់ ត្រូវបានដឹកមកដល់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៦ ខែឧសភា នេះ។ (រូបពី Facebook)
ក្រុមសកម្មជនអ្នកតវ៉ាទាំង២១នាក់ ត្រូវបានដឹកមកដល់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៦ ខែឧសភា នេះ។ (រូបពី Facebook)
 

Related Articles

Back to top button
Close
Close