លោក​ស្រី​ មូរ ​សុខ​ហួរ ​ត្រូ​វ​សមត្ថ​កិច្ច​​ ​រារាំង​មិន​ឱ្យ​ចូល​ទីលាន​ប្រជា​ធិប​តេយ្យ​

សារព័ត៌មាន Cambodia News/

muosokhuo-140402--vida--2014-04-02ភ្នំ​ពេញ (០២ មេសា ២០១៤) ៖ នៅ​ព្រឹក​ថ្ងៃទី​​០២ មេសា នេះ កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ​ដូន​ពេញ​ សហការ​ជា​មួយ​​នគរ​បាល​​ប្រឆាំង​បាតុកម្ម​រារាំង​​មិន​ឱ្យ លោក​ស្រី មូរ ​សុខ​ហួរ បន្ត​ដឹក​​នាំ​​យុ​វ​ជន​គណបក្ស​​សង្គ្រោះ​ជាតិ ចូល​ទៅ​ទី​លាន​​ប្រជា​ធិប​តេយ្យ។

ការ​រា​​​រាំងនេះ​ធ្វើ​ឡើង​បន្ទាប់ពី​​ក្រុម​យុវជន​ទាំង​នោះ​ព្យា​យាម​ចូល​ទី​លាន​ប្រជា​ធិប​តេយ្យ​​ ដើម្បី​ធ្វើ​សន្និ​សីទ​​​សារព័ត៌មាន​ដែល​មិន​​មាន​ការ​អនុញ្ញាតពី​សាលា​រាជ​ ធានី​ភ្នំពេ​ញ។ ​​​ប៉ុន្តែ​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​មិន​​មានប្រើអំ​ពើហិង្សា​នោះ​ទេ​ គ្រាន់​តែច្រាន​ទៅច្រាន​មក​ប៉ុ​ណ្ណោះ។

ទីបំផុត​លោក​ស្រី​តំណាង​រាស្ត្រ​​​មិន​ទា​ន់ស្រប​ច្បាប់​បាន​​ដឹក​នាំ​ កម្លាំងយុ​វជនគ​ណប​ក្សស​ង្រ្គោះ​ជាតិ​វិល​ត្រឡប់វិ​ញ​ ​​និងស​ន្យាថា​ពួកគេនឹងវិល​ម​កវិញ​នៅថ្ងៃពុធ​​​​ខាងមុខ​នេះ​​៕

Related Articles

Back to top button
Close
Close