ខ្ញុង ​ឡើង​វីឡា​ថ្មី ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (៣១ មិនា ២០១៤) ៖ តារាកំប្លែង ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង នឹង​រៀបចំពិធី ឡើងគេហដ្ឋានថ្មីស្រឡាង របស់​នាង​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ បុរីសុភមង្គល ក្នុង​ខណ្ឌ​ឫស្សីកែវនៅក្បែរ ស៊ីធីអិន ក្រោយឱកាសបុណ្យចូលឆ្នាំខ្មែររួចរាល់ ។

Ravuth-389អ្នក​នាង ខ្ញុង បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ន​នាងបានរស់នៅ ផ្ទះនោះ ហើយ គ្រាន់តែ នាង​នៅ​មិន​ទាន់ បាន​រៀប​ចំពិធី​ឡើង​គេហ​ដ្ឋាន ដោយ​​សារតែចង់ រង់ចាំ បងស្រីធម៌មកពី ក្រៅប្រទេស ។ ពេលនេះបងស្រី នាងបាន មក​ដល់​ស្រុក​ខ្មែរ​ ហើយ​ទើប​នាងចាត់ចែង រក​វេលា​រៀប​ចំពិធី​តែ​ម្តង ។​

ខ្ញុង បាននិយាយទៀតថា “ពិធីឡើងគេហដ្ឋានថ្មីនេះ គឺធ្វើនៅថ្ងៃទី២១ ខែមេសា ខាងមុខនេះ ខ្ញុំមិនសូវបានអញ្ជើញ ភ្ញៀវអ្នក សិល្បៈច្រើនទេ ព្រោះខ្ញុំខ្លាចចិត្តគេ ហើយ​សម្រាប់​បង​ប្អូន​សាច់​ញាតិ ​ក៏ខ្ញុំមិនសូវមានដូចគ្នា ពោលគឺខ្ញុំ ធ្វើត្រឹមតែ១៥-២០តុ ប៉ុណ្ណោះ”។

តារាកំប្លែងសម្បូរវោហារ នាង ខ្ញុង បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ទុនចំណាយ ក្នុង​ការ​ឡើង​គេហដ្ឋានថ្មី​នេះ​ នាង​មិន​ទាន់​ដឹង​ទេ ថា ត្រូវចំណាយប៉ុន្មាននោះ ព្រោះថាជាធម្មតា ទាំងការទិញផ្ទះ និងការ រៀបចំពិធី គឺបងស្រីធម៌ ដែល​ជា​ម្ចាស់​ហាង​សំអាង​ការ សុខគាបូតា ជាអ្នកចាត់ចែងរៀបចំទាំងអស់ “ហើយឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏ចង់ អរគុណទៅដល់បងស្រីធម៌ ខ្ញុំ​ខ្លាំង​មែន​ទែន ដែលគាត់បានទិញផ្ទះ ឲ្យខ្ញុំ ធ្វើឲ្យក្តី ស្រមៃខ្ញុំក្លាយជាការពិត កន្លងមកខ្ញុំមិនដែលគិតទេថា ខ្ញុំ​អាច​មាន​អ្វីៗ​ដូច​សព្វ​ថ្ងៃនេះ ទាល់តែសោះ “៕

Related Articles

Back to top button
Close
Close