ទូច ស្រី​លក្ខណ៍ ​ ត្រៀម​ទៅ​ឆ្លង​ទន្លេ​នៅ​ស្រុក​កំណើត​ប្តី​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​ (២៧ មិនា ២០១៤) ៖ បន្ទាប់​ពី​រៀប​ការ​​ជា​មួយ​ស្វា​មី​ ​ជន​ជាតិ​ហូឡ​ង់​ តាំង​​ពី​​ឆ្នាំ​​២០១១​​មក​ ​ពេល​​នេះ​​អ្នក​​នាង​ទូ​ច​​ ស្រី​​លក្ខណ៍​​ ពពោះ​​កូន​​ដំបូង​​ដូច​​បំណង​​ហើយ។​ នាង​​បាន​​ប្រកាស​​ជា​​ចំហ​ថា​​ កូន​​ក្នុង​​ផ្ទៃ​របស់​​នាង​​ជាង​​៥ខែ​​ហើយ​​ និង​​មាន​គម្រោង​​ចេញ​ទៅ​​សម្រាល​​កូន​​នៅ​ប្រទេស​កំណើត​របស់​​ប្តី​ ។​Touch-Sreylak-2តា​រា​​ដែល​​​​ត្រៀ​ម​​​ខ្លួន​​​ធ្វើ​​​ជា​​ម្តាយ​​គេ​រូប​​នេះ​និ​យាយ​​ថា​ នាង​​ឱ្យ​​គ្រូ​ពេទ្យ​​ពិនិត្យ​​សុខ​​ភាព​​ជា​ប្រចាំ​តាម​​កា​រ​កោះ​​អញ្ជើញ​​ ដើម្បី​​តាម​​ដាន​សុ​ខ​ភាព​​ទាំង​ម្តាយ​​ និង​កូន​ ។​ នាង​​ និង​​កូន​មាន​​សុខ​​ភាព​ល្អ​​ប្រសើរ​​ទាំង​​អស់​​គ្នា​ទេ​​ ហើយ​​គ្រូ​ពេទ្យ​​ប្រាប់​ថា​​ អាច​​បន្ត​​សម្តែង​​បាន​ ។​

ការ​​សម្តែង​​ប្រៀប​​ដូច​​ការ​​ហាត់​​ប្រាណ​ ​ព្រោះ​​អ្នក​​ពពោះ​​គេ​មិន​​ឱ្យ​នៅ​ស្ងៀម​​ពេក​ទេ​​ គឺ​​ឱ្យ​ធ្វើ​នេះ​​ ធ្វើ​​នោះ​ដើ​ម្បី​សម្រា​ល​កូន​​បាន​ស្រួល​ ​។​ ម៉្លោះ​​ហើយ​​ស្រីលក្ខណ៍​ សប្បា​យ​ចិត្ត​​ដែល​​អាច​​នៅ​បន្ត​ពេល​​វេលា​សម្តែង​​បាន​​យូរ​​ទៀត​​ជូន​​អ្នក​​ដែល​​ស្រឡាញ់​​ចូល​​ចិត្ត​​នាង​​ទស្សនា​​កម្សាន្ត​​ ។​

ទោះ​ជា​​នាង​​ពពោះ​ក្តី​​ តែ​​ស្រីលក្ខណ៍​​ អះ​​អាង​ថា​​ អ្នក​​គាំទ្រ​​នៅ​​តែ​ចង់​​ឃើញ​​នាង​​សម្តែង​​ ដែល​​នេះ​​ហើយ​ជា​​ការ​​ផ្តល់​​កម្លាំង​​ចិត្ត​​ឱ្យ​នា​ង​ចូល​​រួម​​បម្រើ​វិ​ស័យ​​​សិល្បៈ ។​​ ទូច​ ស្រីល​ក្ខណ៍​ ​មាន​​ផែន​​ការ​ដ​ក​ថយ​​ពី​ទីលាន​សិល្បៈ​ ​មុន​​ពេល​នាង​សម្រាល​​កូន​​មួយ​​ខែ​ ។​ នាង​​ត្រៀម​​ខ្លួន​​ឆ្លង​​ទន្លេ​​កូន​​ប្រុស​​ទី​​មួយ​​ នៅ​​ពាក់​​កណ្តាល​​ខែ​​កក្កដា​ ។​​

 

បើ​​តាម​គម្រោង​​នាង​​នឹង​ជិះ​​យន្ត​ហោះ​​ទៅ​​ប្រទេស​ហូឡ​ង់​ជា​មួយ​ស្វាមី​​ មុន​​ឆ្លង​​ទន្លេ​មួ​យ​ខែ​​ ដើម្បី​​សម្រាល​​កូន​​នៅ​ទីនោះ​​តាម​​ការ​​ស្នើ​សុំ​​ពី​​សាច់​ញាតិ​​ខាង​​ប្តី​​ ដែល​​កំពុង​​តែ​នៅ​​រង់​ចាំ​​ឃើញ​នា​ង​ និង​​ស្វាមី​​នៅ​  ទីនោះ​ ។​ ពេល​​នាង​​ទៅ​ឆ្ល​ង​ទ​ន្លេ​នៅ​​ផ្ទះ​ខា​ង​​ប្តី​នោះ​​ បង​​ប្អូន​​របស់​​នាង​​មួយ​​ចំនួន​​នឹង​​ទៅ​តាម​​មើល​​ថែ​នាង​ដែ​រ​ ៕

v_0338touch_sreyleak5

Related Articles

Back to top button
Close
Close