សោម ​ម៉ាល័ក្ខ ​ប្រកាស​មិន​ទទួល​អ្នក​ថ្មី ​បន្ទាប់​ពី​បេះ​ដូង​របួស​មិន​ទាន់សះ​

ភ្នំ​​​ពេ​ញ​៖​​ ​បន្ទាប់​​​​ពី​​បែក​បា​ក់​​​ជា​​មួ​យ​​កូន​​​​ប្រុស​​អ្នក​​ដឹ​ក​នាំ​​ ​រឿង ​អ្នកស្រី​ ពាន់ ភួង​​បុ​ប្ផា រួ​ច​មក​ ​នាង​ សោម ​ម៉ា​ល័ក្ខ ​បាន​​ចេញ​​មុខ​​ប្រកាស​​មិន​​ទទួល​​យក​​បេះដូង​​មក​​ស្អំវិញ​​ឡើយ​ មិន​​ដឹង​​ថា ​តារា​​សម្តែ​ង​មា​ន​​កា​​រ​​​លើ​ក​​​ស្ទួ​យ​​​​ដោ​យ​​​អ្ន​ក​​​ស្រី​ ​ពា​ន់​ ​ភួ​ង​​បុ​ប្ផា​ ​រូ​ប​​​នេះ​ ​គិ​ត​​​យ៉ា​ង​​​ម៉េ​ច​​​ទេ​ ​។​ ​កា​រ​​​ប្រកា​ស​​​បិ​ទ​​​បេះដូ​ង​​​រ​ប​ស់​​​​នា​ង​ ​ពេ​ល​​នេះ​​ស្រ​ប​​​ពេ​ល​​​ដែល​​​បេះ​ដូ​ង​​​មា​ន​​ស្នា​ម​​​រ​បួ​ស​​​ធ្ងន់​​​កំ​ពុ​ង​​តែ​​​​​ព្យា​​​បា​ល​ ​។​​

Cam1ម៉ា​ល័​ក្ខ​ ​និ​យា​យ​​ប្រា​ប់​​​សារ ព័ត៌មាន​ Cambodia News ថា ​​ប្រ​សិ​ន​បើ​​​ខ្ញុំ​​ទ​ទួល​​​យក​​ស្នេ​ហា​​​ក្នុ​ង​ពេ​ល​​នេះ ​ ​វា​​ដូ​ច​​​ជា​​​ឆា​ប់​​​ពេ​ក​​​ហើ​យ​ ​ហើ​យ​​អ្ន​ក​​​ផ្សេ​ង​​​គេ​​​មើ​ល​ម​ក​យ៉ា​ង​ម៉េច​​ទៅ ។​ អតីត​​​​តារា​​ម៉ូដែ​ល​ក្នុង​​ក្រុម​​សាពណ៌​​រូប​​នេះ ប​ន្តថា ​​មិនទា​ន់​​ដល់​​​ពេល​​ទេ យ៉ា​ង​ហោ​ច​ណាស់​​ក៏​​ត្រូវ​​​កា​រ​​ពេល​​ពីរ​ទៅ​បី​​​ឆ្នាំ​​ទៀ​ត​​ដែ​រ ​និយា​យ​​​រួម​​​​មិ​ន​​ឱ្យ​​លើ​ស​​​វ័យ​​២​៦​-២​​៧​​ឆ្នាំ​​​ឡើយ ​ខ​ណៈ​​​​​ប​ច្ចុ​​ប្បន្ន​​​នា​ង​​​មាន​​វ័​យ​​​២​៣​​​ឆ្នាំ​ហើយ​ ​។​

​ជា​​កា​រ​​​ពិ​ត​​​តាំ​ង​ពី​​បែ​ក​​​បាក់​​​​​គ្នា​​​ជា​​​មួយ​​​ស្វា​មី​​​លោ​ក​​ ​ទូ​ច ​ភួ​ង​​​វី​រៈ​ ​កូន​​​ប្រុ​ស​​អ្ន​ក​​ដឹ​ក​​នាំ​​​រឿង​​​ល្បី​​​ឈ្មោះ​​​អ្ន​ក​​​​ស្រី​ ​ពា​ន់​ ភួ​ង​​​បុ​ប្ផា ​ម​ក​ ​គឺ​​​​មា​ន​​​អ្ន​ក​​សុំ​​​ស្រ​ឡា​ញ់​​​​នា​ង​​​ជា​​​​ច្រើ​ន​​​ទាំង​​​ក្នុ​ង ​និ​ង​​ក្រៅ​​ប្រ​ទេស​ ​ទាំ​ង​​ចា​ស់​ ​ទាំ​ង​​ក្មេ​ង​​​ថែ​ម​​ទៀ​ត ​ក្នុ​ង​​នោះ​​​​​អ្ន​ក​​​ខ្លះ​​បា​ន​​​ធា​នា​​គ្រ​ប់​​​យ៉ា​ង​​​ឱ្យ​​តែ​​​​នា​ង​យ​ល់​​ព្រ​ម​​​ទ​ទួ​ល​​យ​ក​​​​​ ​ក្តី​​​ស្រ​ឡាញ់​​​ពី​គេ​ ​។​ ​ប៉ុ​ន្តែ​​នាង​បា​ន​​ប​ង្ហា​ញ​​ពី​​អា​រ​ម្មណ៍​​​​ខ្លាច​​រអា​​អំពី​​ស្នេហា​ ​ដោយ​​​នាង​​ប្រ​កា​ន់​​​ខ្ជាប់​​​​នូវ​​​​ពា​ក្យ​​​​ដ​ដែ​ល​​ថា​ ​មិ​ន​​ទា​ន់​​​គិត​​​គូ​រ​​ពេ​ល​​នេះ​​​ឡើយ​ ​​​​​ដោ​យ​​ទុ​ក​​​ពេល​​​វេ​លា​​យូ​រ​​​​​ទៀ​ត​​ទើ​ប​​​សម្រេ​ច​​​ចិ​ត្ត ​។​ ​កា​រ​​ប្រ​កា​ស​​​បិ​ទ​​ទ្វា​រ​​​បេះដូ​ង​​​​​នេះ​ ​អា​ច​​ម​ក​​​ពី​​​មូល​​ហេ​តុ​​​មួយ​​​ចំនួ​ន​​ខ្លា​ច​​​ប៉ះ​​ចំ​ស្នេ​ហ៍​​​បែក​​​បាក់​​ដូ​ច​គ្រា​​​មុន​​​ទៀ​ត​ ​។

​អ្ន​ក​​​នា​ង ​ម៉ា​ល័​ក្ខ​ ​ប​ញ្ជា​ក់​ថា ​​​កា​រ​​ឈឺ​​​ចា​ប់​​​ ​និង​គំ​នា​ប​​​​ផ្លូ​វ​​​ចិ​ត្ត​​បា​ន​​​នាំ​​​ឱ្យ​​​នា​ង​​មិ​ន​​​មា​ន​​អា​រ​ម្ម​ណ៍​​​​គិ​ត​គូ​រ​រឿ​ង​​នេះ​​​ជា​ ​​​ថ្មី​​ម្ត​ង​​​ទៀ​ត​​ក្នុ​ង​​​វេលា​​​នេះ​​​ឡើ​យ ​ក្រៅ​​​ពី​​គិ​ត​​​ពី​​កា​រ​​​ងា​រ ​និ​ង​​​ជំ​នួញ​ផ្ទា​ល់​​ខ្លួ​ន​​តូ​ច​​​មួ​យ​​​ដើ​ម្បី​​​​ប​ន្ល​ប់​​​ចិ​ត្ត​​នោះ​ ​។​

​អ្នក​​​​​នា​ង​ ​សោម​ ​ម៉ា​ល័​ក្ខ​ ​ទើប​​​ធ្លា​យ​​​​ព័​ត៌​មា​ន​​​​បា​ក់​​​បែ​ក​​ស្វា​មី​​​កា​ល​​ពី​​​ប្រ​មា​ណ​​​១​​ខែ​​មុ​ន​​​​នេះ​ ​ប​ន្ទា​ប់​​រៀ​ប​​​កា​រ​​ហើ​យ​​​បា​ន​​​ជា​ង​​​១​​ឆ្នាំ​ ​​​រ​ស់​នៅបែ​ក​​​គ្នា​​​នៅ​​​​ជើ​ង​​​មេ​ឃ​​​ម្ខា​ង​​​ម្នា​ក់​​ ​(ប្តី​​​នៅ​​អា​មេ​រិក ​ភ​រិ​យា​​នៅ​​​ក​ម្ពុ​ជា​​)​ ​ប​ន្សល់​​​​​ទុ​ក​​​នូវ​​​កា​រ​​ស​ង្ស័​យ​​មួ​យ​​​ចំ​នួ​ន ​។​ ​​​ទោះ​​យ៉ា​ង​​​នេះ​​ក្តី​ ​ពា​ក់​​ព័​ន្ធ​​​នឹ​ង​​រឿ​ង​​​នេះ​​តារា​​​ស​ម្តែ​ង​​​ទ​ទួល​​​បា​ន​​​កា​រ​​ចា​ប់​​​អា​រ​ម្មណ៍​​​ក្នុ​ង​​រឿ​ង​ ​«​ភ័ព្វ​​​សំ​ណា​ង»​ ​រូ​ប​​​​នេះ​ ​សុំ​​​មិ​ន​​រំ​លឹ​ក​​ឡើ​ង​​​វិ​ញ​​​ឱ្យ​​​ស៊ី​​ជ​ម្រៅ​​​ឡើ​យ ​។​​​ ​នាង​​​និ​យា​យ​​ថា​ ​អ្វី​​ដែ​ល​ហួ​ស​​​មិ​ន​​​ចង់​​​រំ​លឹ​ក​​​​ឡើ​យ​៕​ ស.រ/Cambodia News

Cam2Cam3

Related Articles

Back to top button
Close
Close