ខឹង​គេ​នាំ​ប្រពន្ធ​ ដើរ​លេង ​ពេល​យប់ ​ផ្ទុះ​កំហឹង ​បាញ់គំ​រាម​ជិត ​១០​គ្រាប់ ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​(២១ មិនា ២០១៤)៖ កាលពីវេលាម៉ោង ២និង៥០ នាទី ទៀបឈាន ចូលថ្ងៃទី២១ ខែមីនា បុរសម្នាក់បានផ្ទុះហិង្សា រឿងគេនាំប្រពន្ធ របស់ខ្លួន ដើរលេងពេល យប់ក៏បាន ដកកាំភ្លើងខ្លី បាញ់រះឡើងលើ ជាច្រើនគ្រាប់ ជាការគំរាមដល់ស្រ្តីម្នាក់ នៅចំណុចខាង ក្រោយ វិទ្យាស្ថាន ប៊ែលធី ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

CH-00895បុរសខាង​លើមាន​​ឈ្មោះ ក្រុយ មាន ភេទប្រុស អាយុ៣៧ឆ្នាំ មានឋារន្តស័ក្តិ ជាអនុសេនីយ៍ឯក បម្រើការងារ នៅក្នុងអង្គភាព បញ្ជាការដ្ឋាន កងអង្គរក្ស និងជាអង្គរក្សរបស់ឧកញ៉ាម្នាក់ ស្នាក់នៅ ម្តុំសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

យោងតាម ប្រភពព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា មុនពេល កើតហេតុ ឈ្មោះ ក្រុយ មាន បានដើរមកដល់ ខាងក្រោយវិទ្យាស្ថានប៊ែលធី ហើយស្រែកឡូឡា ឲ្យរូបខ្លួន បើកទ្វារផ្ទះ នឹងសួររកស្រ្តីម្នាក់ ដែលនាំប្រពន្ធរបស់គេ ដើរលេងពេលយប់។

មួយសន្ទុះ ក្រោយមក ស្រ្តីស្រ្តីម្នាក់ នោះបាន​ចេញមក នឹងនិយាយពាក្យ មិនសមរម្យ គំរោសគំរើយ ដាក់មន្រ្តីយោធា ខាងលើនេះ  ជាហេតុធ្វើឲ្យមន្រ្តីយោធា នោះទ្រាំមិន បានដកកាំភ្លើងខ្លី ពីចង្កេះបាញ់ឡើងលើ មេឃផ្ទូនៗ គ្នាជិតដប់គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច នគរបាលមូលដ្ឋាន ប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុ នឹងបានចាប់ឃាត់ខ្លួន មន្រ្តីយោធា ឈ្មោះ ក្រុយ មាន យកមកកាន់ទីស្នាក់ការ នគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវ រួមទាំងដកហូត យកកាំភ្លើងខ្លីបានមួយដើម។

ខណៈនាំខ្លួនជនបង្ក មកដល់ទីស្នាក់ការប៉ុស្តិ៍ ហើយនោះ ដោយសារ ជនបង្កមានមុខងារ ជាមន្រ្តីយោធា ដូច្នេះសមត្ថកិច្ច បានសម្រេចបញ្ជូនខ្លួន មន្រ្តីយោធារូបនោះ ទៅឲ្យកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខណ្ឌ ចំការមនឲ្យ បន្តការសាកសួរ នឹងកសាងសំណុំរឿង បញ្ជូនទៅថ្នាក់លើផ្តន្ទាទោស តាមផ្លូវច្បាប់ ៕

Related Articles

Back to top button
Close
Close