លោក ហ៊ុន សែន អំពាវ​នាវ​ឱ្យ​លុប​បំបាត់​វប្ប​ធម៌​លួច​ចម្លង​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​(០៣ មីនា ២០១៥) ៖ នៅ​ក្នុង​​ទិវា​វប្បធម៌​ជាតិ​លើក​ទី​១៦ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាលសន្និសីទ​ចតុមុខ នាព្រឹកថ្ងៃ​ចន្ទ ទី​៣ មីនា នេះ លោក​ នាតក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​​ថ្លែង​អំពាវនាវ​យ៉ាងទទូច ឱ្យមាន​ការលប់បំបាត់​ទម្លាប់​លួច​ចម្លង​ស្នាដៃ​បរទេស​មក​ធ្វើជា​របស់ខ្លួន​។

លោក ហ៊ុន សែន អញ្ជើញចូលរួមនៅក្នុងទិវាវប្បធម៌ជាតិលើកទី១៦ ដែលប្រារព្ធធ្វើឡើងនៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃទី០៣ មីនា ឆ្នាំ២០១៤។
លោក ហ៊ុន សែន អញ្ជើញចូលរួមនៅក្នុងទិវាវប្បធម៌ជាតិលើកទី១៦ ដែលប្រារព្ធធ្វើឡើងនៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃទី០៣ មីនា ឆ្នាំ២០១៤។

ជា​នឹងការ​អំ​ពាវនាវ លោក​ ហ៊ុន​ សែន​ ក៏​​ជំរុញ​ឱ្យ​ក្រសួង​វប្បធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​កិច្ចការ​នេះ​ឡើងវិញ ដើម្បី​លើក​កម្ពស់​ស្នាដៃ​ការបង្កើត​របស់​កម្ពុជា ជាជាង​ការលួចចម្លង​ស្នាដៃ​ពី​ជាតិ​សាសន៍​ដទៃ​។​

ព្រម​គ្នា​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ផងដែរ​ថា សម្លៀកបំពាក់​ប្រពៃណី​មួយចំនួន ដូច​ជា​អាវ​បំពង់ ត្រូវបាន​ប្រើប្រាស់​តែ​ក្នុង​ទម្រង់​សិល្បៈ​តែប៉ុណ្ណោះ រីឯ​សង្គម​ជាក់ស្តែង​វិញ ពុំមាន​នោះឡើយ​។​

គួរ​បញ្ជាក់ថា គោលបំណង​នៃ​ការ​ប្រារព្ធ​ទិវា​នេះ គឺ​ដើម្បីឱ្យ​ប្រជាជន​ទូទាំងប្រទេស បាន​ស្គាល់ និង​យល់ដឹង​កាន់តែច្បាស់​ពី តម្លៃ​នៃ​សម្បត្តិ​វប្បធម៌​ជាតិ ដែលជា​ប្រភព​មិនចេះ​រីងស្ងួត ក្នុងការ​បង្កើត​ការងារ និង​ការទាញយក​ប្រាក់ចំណូល ពី​ធនធាន​ទាំងនេះ​៕

Related Articles

Back to top button
Close
Close