ពេជ្រ ​អាវីហ្សា ​អះ​អាង​ថា​ មិន​បាន​កែ​ដើម​ទ្រូង​

សារព័ត៌មាន​ Cambodia News /

ភ្នំ​ពេញ(១៨ មករា ២០១៤)៖ ពេជ្រ អាវីហ្សា ដែល​ជា​អ្នក​ចម្រៀង និងសម្តែង​វ័យ២៣ឆ្នាំ ត្រូវបាន​ទស្សនិក​ជនទទួល​ស្គាល់ថា នាងជាតារាសិច​ស៊ីមិន​ចាញ់តារា​សិច​ស៊ីល្បីៗ​ដូចជា ឆ័យ លីដាឡែន, កុល ដាវី, សាសា ឬ ញឹម ចាន់ថន ឡើយ ហើយ​នាងកំពុង​ត្រូវបាន​បណ្តា​ក្រុមហ៊ុន​ជាច្រើន​ហៅថត​ផ្សព្វផ្សាយ​ ពាណិជ្ជកម្ម​បន្ទាប់ពី​ឃើញ​រូបរាងដងខ្លួន និងដើម​ទ្រូងដ៏​ស្រស់​ស្អាត របស់នាង។

1637638a58357f03ae6f0983cc942f25ជាមួយ ​គ្នា​នោះ​ក៏​មាន​មនុស្ស​មួយចំនួន​មាន​ការ​សង្ស័យ​ថា ពេជ្រ អាវីហ្សា បានចូល​ហាងកែ​សម្ផស្សដើម្បី​ធ្វើឱ្យ​ស្បែកស និង​ពង្រីកដើម​ទ្រូងឱ្យពើង​ណែន ប៉ុន្តែការ​សង្ស័យនេះ ត្រូវ​បាន អាវីហ្សា​​ បានអះអាងថា មិនបានកែ​ដើមទ្រូង នោះទេ។

ពេជ្រ អាវីហ្សា មិនធ្លាប់​សម្តែងនៅ​ក្នុងខ្សែ ភាព​យន្តណា​មួយទេ ប៉ុន្តែនាង​បានចូល​រួមថតខារ៉ាអូខេឱ្យផលិតកម្ម​រស្មីហង្ស​មាសតាម​រយៈ បទចម្រៀងជាច្រើន ។ ក្រៅពីនេះនាង​ត្រូវម្ចាស់ ក្រុមហ៊ុនជាច្រើនពេញចិត្ត និងហៅថតផ្សព្វ ផ្សាយ​ពាណិជ្ជកម្ម ដូចជា​ផលិតផលទឹកផ្លែឈើ​ ក្រុមហ៊ុនទូរស័ព្ទនិងផលិ​តផល​ឡេលាប​ស្បែក ជាដើម ។

ខណៈ​ដែល​ កេរ្តិ៍ឈ្មោះ និងប្រជា​ប្រិយ ភាពកំពុង​ទទួល​បាន​ការគាំទ្រយ៉ាង​ច្រើនគួរសម នោះថ្មីៗនេះ ក៏មានប្រធាន​សមាគម​ខ្មែរនៅ ក្រៅ​ប្រទេស​បានទាក់​ទងហៅ​នាងឱ្យ​ចេញ​​ទៅ ច្រៀង និងសម្តែងផងដែរ ។ ប៉ុន្តែ​ត្រូវ​បាន ​នាង បដិសេធ​មិន​ទទួល​ដោយ​សារត្រូវ​ស្តាប់​តាម​បង្គាប់របស់​ម្តាយ​នាង ដែលមិនចង់ឱ្យ នាង​ចេញទៅ​ច្រៀង និង​សម្តែង​ឃ្លាតឆ្ងាយ​ពីខ្លួនគាត់​នោះ។

ពេជ្រ អាវីហ្សា ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានកត់​សម្គាល់ថា នាងជាតា​រាស្រីមួយ​ដួង ដែល​និយម​ខាងសម្ញែង​សម្ភារប្រើប្រាស់​ដែល​មាន​តម្លៃថ្លៃៗ និង​ម៉ាកល្បីៗ មិន ចាញ់​តារាល្បីៗដទៃប៉ុន្មានឡើយ ។

ការរស់នៅ ដោយ​ភាពហ៊ឺហា​ទាន់​សម័យរបស់តារា​ចម្រៀង វ័យក្មេង ពេជ្រ អាវីហ្សា ក្នុងរយៈ​ពេលនេះបាន ក្លាយទៅ​ជារឿងមួយដែល​ធ្វើឱ្យ​មហាជនខ្លះ កើត ការ​សង្ស័យ​ថា ភាព​ហ៊ឺហារបស់​តារាចម្រៀង​ស្រី រូបនេះទំនង​ជាមាន​អ្នកចាំ​ជួយទំនុក​បម្រុងឧបត្ថម្ភ ដល់​ការ​រស់នៅពី​ក្រោយខ្នង ប៉ុន្តែ​នាងអះអាង​ថា គ្មានអ្នក​ណាឧបត្ថម្ភនាងទេ៕​

313886490251-aviza1_13734503791388649025PISETH-0360vp-prin11

Related Articles

Back to top button
Close
Close