ហ៊ុន ​សែន ​ជូន​កា​ដូជិត​មួយ​សែន​កន្លះ​ដុល្លារ​ដល់​អតីត​យុទ្ធ​​មិត្ត​វៀត​ណាម​

សារព័ត៌មាន​​ Cambodia News /

ភ្នំពេញ (១៧ មករា ២០១៤)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពីពេល​ថ្មីៗនេះ​​បាន​​ផ្តល់​​​ប្រាក់​​ឧបត្ថម​​ចំនួន ១៤០.០០០ ដុល្លារអាម៉េរិក​​​ជូនសមមិត្ត​អតីត​កងទ័ព​ស្ម័គ្រចិត្ត​ និង​​អ្នក​​ជំនាញ​​វៀតណាម​​ដែល​បាន​​​ជួយ​រំដោះប្រទេស​​កម្ពុជា​​ចេញ​ពី​របប ​ខ្មែរ​ក្រហមនា​ដើម​​ឆ្នាំ ១៩៧៩ ហើយ​​ជា​​ឱកាស​​ដែល​លោក​បានឡើង​​កាន់​អំ​ណាច​​ជិត​​ ៣០ ឆ្នាំ​មក​នេះ។

ដោយ​និយាយ​ជា​ភាសាវៀតណាម​នៅក្នុង​ជំនួប​ជា​មួយ​សមមិត្ត​អតីត​យុទ្ធមិត្ត​ វៀតណាម​​នៅ​​ឯ​ទី​ក្រុង​​ហាណូយ​កាល​ពីចុង​ខែធ្នូកន្លង​មក​នេះ លោក ហ៊ុន​ សែន បាន​ថ្លែង​អំណរ​គុណ​ដល់អតីត​កងទ័ព​វៀតណាម​​រាប់ម៉ឺន​នាក់​ដែល​បានស្លាប់​និង ​​របួសជា​ច្រើននាក់​​ដើម្បី​​​ជួយ​រំដោះ​​ប្រទេស​កម្ពុជា​​ពី​របបខ្មែរក្រហម ប៉ុល ពត​។

គេហទំព័រ Vietnamnet របស់​រដ្ឋាភិបាលវៀតណាមបាន​រាយការណ័ថា នៅក្នុង​ពិធី​សំណេះសំណាលនោះ លោក ហ៊ុន សែន បាន​ឧបត្ថម្ភ​ប្រាក់​ដល់​​អតីត​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​​និង​អតីត​អ្នក​ ជំនាញ​​ការ​វៀតណាម​ទាំង​ ៧០០ នាក់​​​ ក្នុងម្នាក់ៗ​​ចំនួន​ទឹក​ប្រាក់ ២០០ ដុល្លារ​អាម៉េរិក៕

Related Articles

Back to top button
Close
Close