សិស្ស​ត្រៀម​​ប្រលង​​បាក់​ឌុប​ ​​​កំពុង​​​សម្រុក​​​ទៅ​​រៀន​​​គួរ​មុន​​​ការ​​​ប្រលង​​​​​​មក​​​​ដល់​​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៥ សីហា ២០១៦) ៖ នៅ​សល់​ពេល​តែ​ជាង​ ១ សប្ដាហ៍​ប៉ុណ្ណោះ ការប្រលង​បាក់ឌុប​នឹង​មក​ដល់​ហើយ ប៉ុន្ដែ នៅ​មុន​ការ​ប្រលង​មក​ដល់​សិស្សានុស្សិ​មួយ​ចំនួន​បាន​នឹង​កំពុង​សម្រុក​មក​ រៀន​គួរ​ ហើយ​ខ្លះ​បាន​ចាក​ចេញ​ពី​ខេត្ត​មក​រៀន​នៅ​ភ្នំពេញ និង ព្យាយាម​រៀនសូត្រ ទាំង​យប់​ ទាំង​ថ្ងៃ​ ដើម្បី​ធ្វើ​ឲ្យ​ការប្រលង​បាក់ឌុប​ទទួល​បាន​ជោគជ័យ។

ទន្ទឹម​នឹង​នេះ គេហទំព័រ ក៏ដូចជា ផេក របស់​ក្រសួង​អប់រំ​ ក៏​បាន​ដើរ​តួនាទី​សំខាន់​ នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណៈជន ជាពិសេស​បេក្ខជន​-បេក្ខនារី ត្រៀម​ប្រលង​បាក់ឌុប ដើម្បី​ឲ្យ​បាន​ទទួល​នូវ​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​។

កាល​ពី​ដើម​សប្ដាហ៍​នេះ ក្រសួង​អប់រំ​បាន​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ការ​ និង បាន​កំណត់​យក​ពិន្ទុ​ជាប់ ការប្រលង​បាក់ឌុប គឺ ៣២៧ ពិន្ទុ។ កាល​ពី​ថ្ងៃ​ច័ន្ទ ក្រសួង​បាន​បង្ហោះ​​​សារ​នៃ​ការ​កំណត់​ពិន្ទុ​ខាង​លើ​នេះ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ចំពោះ​ចម្ងល់​របស់​មហាជន​មួយ​ចំនួន​អំពី​ការ​ កំណត់​ពិន្ទុ​ប្រលង​ជាប់​បាក់​ឌុប៕

1

 

 

Related Articles

Back to top button
Close
Close