លោក សម រង្ស៊ី ៖ ការចូលដ្ឋសភាអាចធ្វើទៅបានលុះត្រាតែមានការកែទម្រង់ប្រព័ន្ធបោះឆ្នោត
សារព័ត៌មាន Cambodia News /
ភ្នំពេញ(១៦ មករា ២០១៤) ៖ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានបង្ហាញជំហររបស់ខ្លួននៅក្នុងការចរចា ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ ប៉ុន្តែការចរចាលុះត្រាតែមានការកែទម្រង់ប្រព័ន្ធបោះឆ្នោត។
ការបង្ហាញ ជំហររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ បន្ទាប់ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន រក្សាជំហរបើកទ្វារចរចាជាមួយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ និងឲ្យគណបក្សសង្គ្រោះជាតិ ចូលសភា ដើម្បីដោះស្រាយបញ្ហា។
លោកសម រង្ស៊ី បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកកាលពីព្រឹកថ្ងៃទី១៦ មករា នេះថា “ចរចាតាមរយៈអង្គការសហប្រជាជាតិ? គណបក្សសង្គ្រោះជាតិ សូមឆ្លើយថា យើងស្វាគមន៍នូវតួនាទីរបស់អង្គការសហប្រជាជាតិដើម្បីដោះស្រាយវិបត្តិ នយោបាយក្រោយការបោះឆ្នោត។ ក៏ប៉ុន្តែការចូល រួមប្រជុំរដ្ឋសភាអាចធ្វើទៅបានលុះត្រាតែមានការធានាឱ្យមានការកែទម្រង់ ប្រព័ន្ធបោះឆ្នោត (មុនគេផ្លាស់ គ.ជ.ប.) ដើម្បីឈានទៅរកការបោះឆ្នោតឡើងវិញក្នុងពេលឆាប់ៗនេះ” ៕