អ្នកកាសែតកម្ពុជា ពិភាក្សាពីច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣០ ធ្នូ នេះ វេទិកាពិភាក្សារបស់ក្រុមអ្នកសារព័ត៌មានកម្ពុជាស្តីពី«អនុសាសន៍ របស់ អ្នកសារព័ត៌មាន ចំពោះការបង្កើតច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នៅសណ្ឋាគារ កាំ បូឌី យ៉ា ណា រាជធានីភ្នំពេញ។
ថ្លែងក្នុង កិច្ចពិភាក្សាតុមូលនោះ លោក ប៉ែនសមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានប្រសាសន៍ថា អំពីសារសំខាន់នៃកិច្ចប្រជុំនេះ ដើម្បីធ្វើយ៉ាងណាឲ្យច្បាប់មួយស្តីពីសិទ្ធិទទួលព័ត៌មានឆ្លើយតបនឹង សេចក្តីត្រូវការរបស់អ្នកកាសែត នៅក្នុងការបំពេញការងារជាអ្នកសារព័ត៌មានប្រកបដោយប្រសិទ្ធភាព៕ នាង/Cambodia News