ទូច ស្រីលក្ខណ៍ភ្ញាក់ផ្អើលពេលដឹងថាមានផ្ទៃពោះជាង២ខែជាមួយបារាំង
ភ្នំពេញ៖ តារាចម្រៀងនិងជាតរាម៉ូ ដែលលំដាប់ប្រទេសអ្នកនាងទូចស្រីលក្ខ័ណដែលមានឈ្មោះពិតហៅថាយ៉ែម លក្ខិណានោះបានរៀបការជាមួយបុរសជនជាតិន័រវេរតាំងពីអំឡុង ឆ្នាំ២០១១មកម្ល៉េះ។ ដោយសារតែនាងរៀបការយូរឆ្នាំហើយមិនទាន់ស្វែងរកឲ្យឃើញ កូនចៅនោះនាងចេះតែមានការនិយាយពីបញ្ហាស្នេហានាងគ្រប់លើកដោ យមិនដឹងថាខាងប្រុសឬខាងស្រីទេទាក់ទិននិងការគ្មានកូននេះ។
ទោះយ៉ាងណាថ្មីៗនេះទូច ស្រីលក្ខណ៍បានសម្តែងការភ្ញាក់ផ្អើលដោយសារតែនាងស្រា ប់តែបែករឿងសម្ងំពពោះកូនដំបូងហើយផ្អាកការងារសិល្បៈមួយរ យៈសូម្បីតែការងារធ្ងន់ក៍នាងថ្នមខ្លួនច្រើនណាស់ដែរតាំងពី ដឹងថាមានកូនមក។
ទូច ស្រីលក្ខ័ណតារាចម្រៀងនិយមតែងខ្លួនយេរៗតែងតែត្រូវបា នគេសួរនាំរឿងបញ្ហាផ្ទាល់ខ្លួនទាក់ទិននិងបញ្ហាមានកូនដោ យសារតែនាងរៀបការអស់ជាច្រើនខែជាមួយជនជាតិបរទេសមកអ ត់ទាន់មានសញ្ញាណាមួយបង្ហាញនាងមានកូនឡើយ។ក្រៅពីឃើញតែទូ ច ស្រីលក្ខ័ណតែងខ្លួនជាមួយសម្លៀកបំពាក់រិតរាងកាយចេញដើ រម៉ូដដើរច្រៀងយ៉ាងឡូយនៅលើវេទិកាសិល្បៈនោះ។
អ៊ីចឹ ងហើយទូច ស្រីលក្ខ័ណតែងតែសម្តែងនូវភាពធម្មតាយ៉ាងស៊ាំបាត់ទៅហើយ ក្នុងពេលដែលនាងត្រូវគេដេញតាមសួរពីរឿងកូនចៅនោះព្រោះនាង តែងតែគេចមិនផុតពីការចង់ដឹងពីអ្នកសារព័ត៌មាន។ជុំវិញរឿងដដែលនេះ តាមការផ្តល់ព័ត៌មានពីក្នុងចង្កោមសិល្បៈបានអះអាងថាអ្នកនាងទូ ច ស្រីលក្ខ័ណមានផ្ទៃពោះជាង២ខែមកហើយដោយសារតែនាងមានកូន ដំបូងនេះហើយទើបនាងមិនសូវជាចេញមុខទៅណាដូចមុនឲ្យខ្លាំងនោះ ទេព្រោះមានកិច្ចការសិល្បៈជាច្រើនកម្មវិធីហើយដែលស្រីលក្ខ័ណខក ខាននិងរំសាយមិនចូលរួមដូចជាការដើរម៉ូដតាមប ណ្តាខេត្តក្រុងនានាកន្លងមកមិនបានឃើញនាងចូលរួម។
ប្រភពដដែលបានលើក ឡើងថាស្រីលក្ខណ័មួយរយៈចុងក្រោយនេះតាំងពីដឹងថាខ្លួនមានកូនម កថ្នមខ្លួនច្រើនជាងមុននាងមិនសូវជាហ៊ានលេងសើចច្រើនទេពោលនាង ធ្វើអីគឺប្រយ័ត្នខ្លួនជានិច្ចដើម្បីការពារកូនដំបូងនេះឲ្យបា នគង់វង្ស។
នៅពេលសួរសំណួរទាក់ទិននិងរឿ ងមានផ្ទៃពោះស្រីលក្ខ័ណបានសម្តែងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង តារារូបនេះបន្តថានាងមិនទាន់មានកូនដូចការលើកឡើង ទេតែបើមានវិញនាងពិតជាសប្បាយចិត្តនិងសាទរបំផុតដែលអាចក្លាយ ជាម្តាយគេបាន៕ ស.រ/យុវវ័យថ្មី