សម្តេច​តេជោ បង្ហោះ​រូប​យុវ​ជន​ជិះ​កង់ចា​ស់​ចូល​រួម​ដង្ហែក្បូន​គណបក្ស​ប្រជាជន​កម្ពុជា ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បាន​បង្ហោះ​រូប​៣​សន្លឹក​ដែលគួរឲ្យចាប់អារម្មណ៍ តាមបណ្តាញសង្គមហ្វេសប៊ុក ពីយុវជន​មួយ​រូប​ជិះ​កង់​ចាស់បង្ហាញ​ទឹក​មុខញញឹម​ចូល​រួម​យុទ្ធនា​ការឃោសនាបោះឆ្នោត ជាការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោបានបញ្ជាក់ក្នុងខ្លឹមសារទាំងស្រុងថា :«កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។ទឹក​មុខ​កូន​ពោរ​ពេញ​ដោយ​ស្នាម​ញញឹម​បង្ហាញ​ថា​គណបក្ស​ប្រជាជន​ជា​របស់​ប្រជាជន​ហើយ​ក៍​ជា​របស់​កូន​ដែរ​ដែល​កូន​ត្រូវ​ចូល​រួម​ការពារ​ដើម្បី​បុព្វ​ហេតុ​សន្តិភាពនិងការអភិវឌ្ឍ»។

សូមជម្រាបថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ មានរយៈពេល២សប្តាហ៍ ដោយចាប់ផ្តើមពី​ថ្ងៃ​សៅ​រ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៕

Related Articles

Back to top button
Close
Close