អតីតអ្នកភូមិបឹងកក់ បិទផ្លូវមុខសាលារាជធានីភ្នំពេញធ្វើការតវ៉ាជាថ្មីម្តងទៀត
ភ្នំពេញ៖ អតីតអ្នកភូមិបឹងកក់ប្រមាណជា ៣០នាក់ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ នេះ បាននាំគ្នាអង្គុយ តវ៉ាបិទកំណាត់ផ្លូវព្រះមុនីវង្ស មុខសាលារាជធានីភ្នំពេញទៀតហើយ ដើម្បីតវ៉ាទាមទារឲ្យមានដំណោះស្រាយលើ បញ្ហាដីធ្លី និងសំណងបន្ថែម នឹងការចាក់ចេញនាពេលកន្លងមកនោះ។
-
សូមបញ្ជាក់ថា ការតវ៉ារបស់អតីតអ្នកភូមិបឹងកក់ បានធ្វើឡើងរយៈពេល៣មកហើយ បូករួមទាំងថ្ងៃនេះ។ ការតវ៉ានេះ បណ្តាលឲ្យការប៉ះទង្គិចគ្នាបន្តិចផងដែររវាងសមត្ថកិច្ច និងក្រុមអ្នកតវ៉ាកាលពីថ្ងៃទី២៤ ខែធ្នូ គ្រាដែលក្រុមសមត្ថកិច្ចព្យាយាមបំពេកក្រុមអ្នកតវ៉ាមិនឲ្យបិទ ផ្លូវ។
ការបង្ខំចិត្តបំបែកក្រុមអ្នកតវ៉ាកាលពីម្សិល មិញនេះបានធ្វើឲ្យក្រុមអ្នកតវ៉ារួមទាំងព្រះសង្ឃជាច្រើនអង្គផងនោះ បានផ្ទុះហឹង្សាវាយបំផ្លាញរបង និងកញ្ចក់ដាក់តាំងរូបថត ព្រមទាំងសេចក្តីប្រកាសផ្សេងៗរបស់រាជធានីភ្នំពេញផងដែរ។
ការវិលមកតវ៉ាជាថ្មីរបស់អតីតអ្នកភូមិបឹងកក់ ក្នុងបំណងចង់ឲ្យសាលារាជធានីភ្នំពេញ គិតគូរសំណងជាថ្នូរនឹងការចាក់ចេញបន្ថែមទៀត ដោយពួកគាត់បានអះអាងថា សំណងផ្តល់នាពេលកន្លងទៅ មិនសមស្រប ហើយធ្វើឲ្យការរស់នៅរបស់ពួកគាត់ជួបការលំបាកផងដែរ៕ Cambodia News