ស្លាប់ ​​១២​នាក់​ ​រងរបួស​​៣៧​នាក់​ ​ក្នុង​​គ្រោះថ្នាក់​​ចរាចរណ៍​​​ថ្ងៃទី​៩​ ​ខែវិច្ឆិកា​​

សារព័ត៌មាន​​ Cambodia News/

​ភ្នំពេញ (១០ វិច្ចិកា ២០១៥) ៖ មនុស្ស​១២​នាក់​បាន​ស្លាប់ ១៨​នាក់​រងរបួស​ធ្ងន់ និង​១៩​នាក់​រងរបួស​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំង​ប្រទេស​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ម្សិលមិញ ។ នេះ​បើ​តាម​របាយការណ៍ គ្រោះថ្នាក់​ចរាចរណ៍​របស់​នាយកដ្ឋាន​នគ​រ​បាល​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​១៨​គ្រឿង  រថយន្ត​ធុន​តូច​៣​គ្រឿង រថយន្ត​ធុន​ធំ​៣​គ្រឿង យាន​ផ្សេងៗ​១​គ្រឿង ថ្មើរជើង​១​នាក់ ហើយ​មូលហេតុ​ដែល​បណ្តាល ឲ្យមាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​៨​លើក ស្រវឹង​១​លើក មិន​គោរព​សិទ្ធិ​២​លើក ប្រជែង​គ្រោះថ្នាក់​១​លើក មិន​ប្រកាន់​ស្តាំ​១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​ចំនួន​២១​នាក់៕

1

 

Related Articles

Back to top button
Close
Close