ពលរដ្ឋបឹងកក់ទាមទារឲ្យសាលារាជធានីភ្នំពេញ ដោះស្រាយបញ្ហាផ្តល់សំណង
ភ្នំពេញនៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ ប្រជាសហគមន៍បឹងកក់ប្រមាណ ១០០នាក់ បិទផ្លូវមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យអភិបាលសាលារាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាផ្តល់សំណង និងផ្តល់ប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់ឲ្យបានឆាប់រហ័ស។
-
ប្រជា សហគមន៍បឹងកក់ ពីរក្រុមតវ៉ារួមគ្នា គឺប្រជាសហគមន៍ដែលទទួលបានសំណងហើយ និងប្រជាសហគមន៍ដែលមិនទាន់ទទួលបានសំណង។ ប្រជាសហគមន៍ដែលទទួលសំណងហើយ ទាមទារសំណងបន្ថែមទៀត ដោយពួកគេអះអាងថា សំណងដែលក្រុមហ៊ុន បង្ខំឲ្យពួកគេទទួលពីមុននោះតិចតួចមិនសម និងតម្លៃដី។
ដំបូងឡើយ ប្រជាសហគមន៍គ្រាន់តែមានបំណងដាក់បញ្ញត្តិសុំកិច្ចអន្តរាគមន៍ទេ តែបន្ទាប់ពីប៉ះពាក្យសំដីជាមួយមន្ត្រីសាលារាជធានីភ្នំពេញ ពួកគេក៏ចាប់ផ្តើមបិទផ្លូវតែម្តង។ ចាប់ពីពេលម៉ោង៩ ដល់ម៉ោងជាង១០ព្រឹកនេះ ប្រជាសហគមន៍បិទផ្លូវ មិនទាន់មានការបង្ក្រាបទេ តែសមត្ថកិច្ចបញ្ជូនបន្ថែមទៅទីនោះជាបន្តបន្ទាប់៕ Cambodia News