គួររួមភេទបែបណា បើមិនចង់ឲ្យមានគ័ភ៌?
សុខភាព៖ សម្រាប់ដៃគូស្នេហា ដែលប្រាថ្នាចង់មានគ័ភ៌ តែងតែមិនខ្វាយខ្វល់ពីបញ្ហាអ្វីឡើយ ប៉ុន្តែសម្រាប់ដៃគូស្នេហា ដែលមិនទាន់ចង់បានបុត្រវិញ តែងតែមានការបារម្ភ ក្រោយពេលពួកគេរួមភេទ។ ដៃគូទាំងឡាយ អាចរួមភេទបានក្នុងរយៈពេល៥ថ្ងៃ មុនស្ត្រីមករដូវ ឬ៥ថ្ងៃក្រោយមករដូវ គឺមិនអាចមានកូននោះទេ ។
ដៃគូខ្លះហ៊ានដល់៧ថ្ងៃ ឬក៏១០ថ្ងៃ មុននឹងក្រោយមករដូវ ប៉ុន្តែត្រូវចងចាំ ៧ថ្ងៃ និង១០ថ្ងៃនោះ គឺអាចមានកូនបាន ពីព្រោះថ្ងៃដែលអាចមានកូន គឺរយៈពេល៨ថ្ងៃចន្លោះកណ្តាល គិតពីថ្ងៃអស់រដូវដល់ថ្ងៃមករដូវសាជាថ្មី។
អ្នកឯកទេសបានបន្តថា ស្ត្រីគួរដាក់ប្រតិទិន១សន្លឹក នៅនឹងក្បាលដំណេក ហើយគូសថ្ងៃចំណាំ ជៀសវាងការភ្លេចភ្លាំង នាំឲ្យមានគ័ភ៌ មិនស្របតាមចិត្តដែលអ្នកចង់បាន។ យ៉ាងណាមិញ ការប្រើប្រាស់ប្រតិទិននេះ គឺមានផលវិបាកបន្តិច សម្រាប់ស្ត្រីដែលមានរដូវមិនទៀង។
ចំណែកការរំលូតកូនវិញ បានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នឹងយូរអង្វែងសម្រាប់សុខភាពស្ត្រី ដូចនេះ ការជ្រើសយកការប្រើប្រាស់ស្រោមអនាម័យ ក៏ជាជម្រើស១ដែលល្អផងដែរ៕ វត្តី/Cambodia News