ស៊ុយអែត ផ្ដល់វិភាគទាន ១លានកន្លះ សម្រាប់សាលាក្ដីខ្មែរក្រហម
ភ្នំពេញ៖ ក្នុងឱកាសជួបសម្តែងការគួរសម ជាមួយប្រធានរដ្ឋសភាខ្មែរ នៅថ្ងៃទី២៨ វិច្ឆិកា នេះ ឯកអគ្គរដ្ឋទូតថ្មី ប្រទេស ស៊ុអែត គឺលោក ស្រី អានណាមាជ ហុលហ្គាដ (ANNAMAJ HULGARD) បានសន្យាផ្ដល់វិភាគទាន ១៥០.០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់សាលាក្ដីខ្មែរក្រហម ។
កិច្ចសន្យាផ្ដល់ប្រាក់នេះ គឺស្របពេល ដែលសាលាក្ដីខ្មែរក្រហម បានប្រកាសពីការជនុំជម្រះវគ្គទី២ លើសំណុំរឿង០០២ ដែលនៅសេសសល់តែមេដឹកនាំខ្មែរហម វ័យជរា២រូប គឺ ខៀវ សំផន និង នួន ជា នោះ ។
ដោយប្រើប្រាសរយៈពេលជិត ៧ឆ្នាំ ជាមួយការគម្រាមកំហែងផ្នែកថវិកា ពួកមេដឹកនាំសំខាន់ៗ នៃរបបខ្មែរក្រហមដ៏ឃោរឃៅ ២រូប ត្រូវបានដកចេញពីបញ្ជីកាត់ទោស នោះគឺ អ្នកស្រី អៀង ធារិទ្ធ ដែលមានជម្ងឺវិបល្លាសខួក្បាល និងស្វាមីរបស់គាត់ គឺ លោក អៀង សារី បានស្លាប់ ដោយសារគាពាធ៕ Cambodia News