សម្ដេច ហ៊ុន សែន ៖ ការធ្វើ​ខ្លួន​ចេះទាំ​ង​អស់​នោះ គឺ​មិន​បាន​នាំម​ក​នូវកា​ររីក​ចម្រើ​ន​ឡើយ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១២ ឧសភា ២០១៦ ) ៖ ក្នុងគណនីហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសរសេរថា  «ខ្ញុំសប្បាយ​រីក​រាយ​ណាស់​ដែល​មាន​កិត្តិយសមកចូលរួមប្រគល់សញ្ញាបត្រ និង ផ្តល់​តំបូន្មាន​ខ្លះៗ​ដល់​និស្សិត​មក​ពី​សាក​ល​វិទ្យា​ល័យ IIC នៃបច្ចេកវិទ្យា ជាង ៨០០ ​នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ 

ច្បាស់ណាស់ ទោះបីយើងមានថានៈជាអ្វីក៏ដោយ ចំពោះ​ការ​សិក្សា​ស្រាវ​ជ្រាវ​គឺ​ត្រូវ​តែ​បន្ត​រៀន​សូត្រ ព្រោះ​ចំណេះ​ដឹង​គឺ​គ្មាន​ដែន​កំណត់ឡើយ។ រីឯ​ជំងឺ​តួឯក​ឬ​អ្វី​ក៏​ខ្លួន​ចេះ​ទាំង​អស់​នោះ គឺមិនបាននាំមកនូវការរីកចម្រើនឡើយ ផ្ទុយ​ទៅ​វិញ​គឺ​នាំ​មក​នូវ​ភាព​អសកម្មនិង ភាពឯកោទៅវិញទេ

ខ្ញុំ​ក៏​បាន​រំលឹក​អំពី​ជំនាន់​ប៉ុល​ពត​ដល់​ក្មួយៗ​ យុវ​ជន​អោយ​បាន​ដឹង​ផង​ដែរ​ថា​សម័យ​នោះ​គឺ​ធន​ធាន​មនុស្ស​ត្រូវ​បំផ្លាញ​ ស្ទើរ​ទាំង​ស្រុង។ នៅ​ពេល​នេះយើ​ង​កំពុង​ជំរុញ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ប្រកប​ដោយ​ សមត្ថ​ភាព​ដើម្បី​ចូល​រួម​អភិវឌ្ឍន៌​ប្រទេស​ជាតិ។

រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាការពារសន្តិភាព ដើម្បី​ផ្តល់​ឱកាស​ដល់​ប្រជាពល​រដ្ឋ និងយុវជន ដែល​យើង​បាត់​បង់​ឱកាស​បែប​នេះ​តាំង​ពីជំនាន់សង្រ្គាមឆ្នាំ១៩៧០ ខ្ញុំ​​មិន​បណ្តោយ​អោយ​យុវ​ជន​ខ្មែរ​ទទួល​រង​គ្រោះ​បាត់​បង់​ឱកាស​មិន​បាន​ សិក្សា​ដូច​ដែល​បាន​កើត​ឡើង​កាល​ពី​ជំនាន់​សង្រ្គាម​ដែល​រូប​ខ្ញុំ​ធ្លាប់​ បាន​ឆ្លង​កាត់។

ខ្ញុំសូមឆ្លើយទៅសំណួរក្នុង Facebook ចំពោះគ្រូពេទ្យជំនាញឯកទេសយើងដែលកំពុងជាប់កិច្ចសន្យា គឺ​រាជ​រដ្ឋាភិបាល​នឹង​បញ្ចូល​ជាមន្រ្តីមានក្របខ័ណ្ឌ ដើម្បីគ្រូពេទ្យយើងទទួលបានប្រាក់ខែសមរម្យ។ ខ្ញុំសូមលើកទឹកចិត្តយុវជនចូលរួមក្នុងកម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា ដើម្បីជំរុញការកសាងអំពើល្អអោយកាន់តែច្រើននៅក្នុងសង្គមជាតិយើង

ខ្ញុំសូមអរគុណនិងជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងពុទ្ឋពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីខានឡើយ»៕

6

Related Articles

Back to top button
Close
Close