អូស្ត្រាលីនឹងធ្វើការបោះឆ្នោតពិសេសដើម្បីរើសតំណាងរាស្ត្រជំនួសលោក Kevin Rudd
ការលាលែងចេញពីតំណែងជាតំណាង រាស្ត្រនៅ ក្នុងសភាដែលនាំឲ្យមានការភ្ញាក់ផ្អើលរបស់លោក Kevin Rudd បានបង្ខំឲ្យមានការបោះឆ្នោតពិសេស ដើម្បីជ្រើសរើសតំណាងរាស្ត្រថ្មីសម្រាប់អាសនៈតំបន់ Griffith នៃទីក្រុង Brisbane រដ្ឋ Queensland ប្រទេសអូស្ត្រាលី។
លោក Anthony Chisholm រដ្ឋមន្ត្រីមកពីគណបក្ស Labor បានឲ្យដឹងថា ការបោះឆ្នោតពិសេសនឹងធ្វើឡើងឆាប់បំផុតគឺនៅមួយសប្ដាហ៍មុនថ្ងៃ បុណ្យ Christmasដែរ។ ទោះបីជាយ៉ាងនេះក្ដី លោកព្យាករថា ការបោះឆ្នោតពិសេសនេះនឹងធ្វើឡើងនៅដើមឆ្នាំក្រោយ។
លោក Chisholm មិនព្រមបញ្ចេញឈ្មោះបណ្ដាបេក្ខជនដែលអាចនឹងចូលរួមការបោះឆ្នោតនោះទេ។
កាល ពីយប់មិញនេះ លោក Kevin Rudd អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីបានលាឈប់ចូលនិវត្តន៍ ក្រោយពេល១៥ឆ្នាំដែលលោកបានបម្រើការងារនៅក្នុងសភាសហព័ន្ធ អូស្ត្រាលីមក៕ (Radio Australia)