មេ​ដឹក​នាំ ​គណ​បក្ស​ប្រឆាំង​ គ្រោង​ចេញ ​ពី​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​០៧ ​ខែវិច្ឆិកា ​

ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ បានថ្លែងឱ្យដឹងថា មេដឹកនាំរបស់ខ្លួន លោក សម រង្ស៊ី នឹង ចាកចេញ ពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេស ហ្វីលីពីន នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ ខាងមុខនេះ ។

លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះ ជាតិ
លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះ ជាតិ

​​កាល​ពី​រសៀលថ្ងៃទី០៦ ខែ វិច្ឆិកា ​​លោក យឹម សុវណ្ណ បានបញ្ជាក់ថា ប្រធាន​គណ​បក្ស​សង្គ្រោះ ជាតិរបស់លោក គឺលោក សម រង្ស៊ី នឹងទៅ ចូលរួម កិច្ចប្រជុំខួបលើកទី២០ នៃ​ក្រុម ប្រឹក្សាអ្នកប្រជាធិបតេយ្យសេរីនិយមអាស៊ី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ សម្រាប់នៅលើគេហទំព័រហ្វេសប៊ុករបស់ លោក សម រង្ស៊ី ក៏បានបញ្ជាក់ថា “ចាប់ពី ថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា នេះ ខ្ញុំនឹង ចូលរួមកិច្ចប្រជុំ ខួបលើកទី២០ នៃក្រុម ប្រឹក្សាអ្នកប្រជាធិបតេយ្យ សេរីនិយម អាស៊ី ដែលខ្ញុំធ្វើជាប្រធាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ ​

យ៉ាងណាក៏ដោយ សម្រាប់ព័ត៌មានដែល ថា លោក កឹម សុខា អនុប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ នឹងចាក ចេញ ទៅកាន់បរទេសដែរនោះ ត្រូវបាន លោក យឹម សុវណ្ណ ថ្លែងថា មិនបានដឹង ច្បាស់នោះឡើយ ពោលដឹងតែពីដំណើរ របស់លោក សម រង្ស៊ី ប៉ុណ្ណោះ៕ Cambodia News

Related Articles

Back to top button
Close
Close