ពល​រដ្ឋ​ជា​ច្រើន​នាក់ ​មក​គោរ​ព​ព្រះ​វិញ្ញា​ណក្ខន្ធ ​ព្រះ​បរម​រូប ​ព្រះ​បរម​រតន​កោដ្ឋ​

ពលរដ្ឋជាច្រើននាក់ មកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូប ព្រះបរមរតនកោដ្ឋ សម្តេចតា នៅខាងកើតវិមានឯករាជ្យ កាលពីល្ងាចថ្ងៃទី១៥ តុលា។
ពលរដ្ឋជាច្រើននាក់ មកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូប ព្រះបរមរតនកោដ្ឋ សម្តេចតា នៅខាងកើតវិមានឯករាជ្យ កាលពីល្ងាចថ្ងៃទី១៥ តុលា។

ភ្នំពេញ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ តុលា​ ដែល​ជា​ថ្ងៃ​រម្លឹក​ខួប​គម្រប់ ១​ឆ្នាំ នៃ​​ការ​​យាង​​ចូល​​ទិវង្គត​​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ បន្ទាប់ពីព្រះរាជពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ របស់​ថ្នាក់​ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នរដ្ឋ ទាំងអស់ បានបញ្ចប់ទៅ គេ​ឃើញ​​ប្រជា​ពល​រដ្ឋ​ខ្មែរ មាន​ទាំង​ក្មេង ចាស់ ប្រុស ស្រី ជា​ច្រើន​នាក់ ក្នុង​ទឹក​មុខ​ក្រៀម​ក្រំ បាន​មក​តម្រង់​គ្នា​ជា​ជួរ គោរព​ព្រះ​បរម​រូប សម្តេច​តា នៅ​ខាង​កើត​វិមាន​ឯក​រាជ្យ ។

​ប្រជាពលរដ្ឋ ជាច្រើន បានមកតម្រង់ជួរគ្នា ប្រកបដោយទឹកមុខក្រៀមក្រំ និង​នៅ​នឹង​ដៃ​មាន​កាន់​ទៀន​ ធូប និងផ្កាឈូក មានដាក់ថ្វាយនៅ វិមានតម្កល់​ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ដើម្បី​បួង​សួង​ដល់ព្រះវិញ្ញណក្ខន្ធ របស់ព្រះអង្គ បានយាងទៅកាន់ឋានព្រះបរមសុខ និងជួយបីបាច់ថែរក្សា​ ប្រជា​ពលរដ្ឋដែលជាកូន ចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ឲ្យជួបតែសេចក្ដីសុខចំរើន៕ នាង/Cambodia News

Related Articles

Back to top button
Close
Close