កាត់បន្ថយការឆ្លងមេរោគ​អេដស៍​ដល់​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ប្រភេទ​ចាក់​នៅ​ឆ្នាំ​២០១៥

ដោយ    វត្តី
បច្ចុប្បន្ន អត្រា​​ឆ្លង​​មេរោគអេដស៍​នៅក្នុង​ចំណោម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ចាក់​នឹង​ម្ជុល សឺរ៉ាំង​​​​នៅ​មាន​​ការ​​កើន​​ឡើង​​នៅប្រទេស​មួយ​ចំនួន​ក្នុង​ពិ​ភពលោក ដោ​យ​រួម​ទាំ​ង​ប្រទេស​កម្ពុជាផង។​
របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ (UNIDS) ចេញ​ផ្សាយ​ឆ្នាំ ២០១៣ នេះ​បាន​បង្ហាញថា ការ​ឆ្លង​​មាន​​លក្ខណៈ​ផ្សេង​ៗ​គ្នា​ពី​ប្រទេស​មួយ​​ទៅប្រទេស​​មួយ ប៉ុន្តែ​ចំណុច​រួម​គឺ​​ការ​ប្រើ​ម្ជុលសឺរ៉ាំង​រួមគ្នា ហើយ​ដោយ​សារ​ឥទ្ធិពល​នៃ​ថ្នាំ​ញៀន​បាន​ធ្វើ​ឲ្យ​ពួក​គេ​​រួម​ភេទជាមួយ​ដៃ​គូ​ច្រើន​​​​ដោយ​មិន​ប្រើ​ស្រោម​អនាម័យ។
​នៅក្នុង​ប្រទេស​មួយ​ចំនួន បើទោះជា​​អ្នក​​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ចាក់​នឹង​ម្ជុលសឺរ៉ាំង​​​មាន​​​ចំនួន​​ច្រើន​​​​ក៏​​ដោយ ក៏​​ប្រទេស​​ទាំង​​នោះ​មិន​ទាន់​បាន​បង្ហាញ​ពី​ការ​ឆ្លើយតបឲ្យបាន​​ខ្លាំងក្លា​​ចំពោះ​ការ​កាត់​​បន្ថយ​​ការ​​ចម្លង​​មេរោគអេដស៍​​ថ្នាក់ជាតិ​នៅក្នុង​ចំណោម​ក្រុម​​គោល​ដៅនេះនៅឡើយទេ ដែល​ជា​ហេតុ​​នាំ​​ឲ្យ​មាន​ការលំបាក់ចំពោះ​ការ​​សម្រេច​បាន​គោល​ដៅអភិវឌ្ឍន៍​សហសត្សរ៍​នាឆ្នាំ ២០១៥។​          របាយ​ការណ៍​បន្ត​ថា ដោយសារតែ​កង្វះការប្តេជ្ញាចិត្ត​ក្នុង​ការ​រៀប​ចំកម្មវិធីនិង​គោល​នយោ​បាយ​ឲ្យ​​បាន​ច្បាស់លាស់​ក្នុង​ការ​កាត់​បន្ថយ​ការ​​ចម្លង​​មេរោគអេដស៍​​ថ្នាក់ជាតិ​នៅក្នុង​ចំណោម​អ្នក​​ប្រើប្រាស់​គ្រឿង​ញៀន​នេះហើយ ទើប​ឲ្យ​ប្រទេស​ទាំង​នោះមិន​មាន​ទិន្នន័យ​ជាក់លាក់​​ពាក់ពន្ធ​នឹង​អ្នក​​​ប្រើប្រាស់​គ្រឿង​ញៀន​។ ​

បើ​​ទោះ​​ជា​​​អ្នក​​ប្រើប្រាស់​​គ្រឿងញៀន​​ដោយ​​ចាក់​នឹង​ម្ជុលសឺរ៉ាំង​​មាន​ចំនួន​ចន្លោះ​ ០,២% – ០,៤% នៃ​​អត្រាប្រជាជន​ពិភពលោក​ក៏​ដោយ ក៏​ពួកគេមាន​ផ្ទុក​មេរោគអេដស៍​ ហើយ​មាន​ចំនួន​​​ចន្លោះ​ ៥% – ១០% នៃ​​អត្រា​ប្រជាជន​​ពិភពលោក​ដែរ។

អង្គការ​​សហប្រជាជាតិ​​​ប្រយុទ្ធ​​នឹង​ជំងឺអេដស៍​​បានផ្តល់​អនុសាសន៍​​ថា កញ្ចប់​នៃ​​ការ​បង្ការ ការ​ថែ​ទាំ និង​​ការ​​​​ផ្តល់​​សេវា​​ព្យាបាល​​​ចាំ​បាច់​​​ត្រូវតែ​ធ្វើ​​ឡើង​​ក្នុង​ការ​ទប់ស្កាត់​អត្រា​​ឆ្លង​​ថ្មី​​​ដល់​​​អ្នក​​ប្រើប្រាស់​គ្រឿង​​ញៀន​​ដោយ​​​ចាក់​​នឹង​ម្ជុលសឺរ៉ាំង។​
អនុសាសន៍ទាំងនោះ​រួមមាន៖ ​​​​ការ​ធ្វើ​​តេស្តឈាម​រក​មេរោគអេដស៍ ការ​ផ្តល់ប្រឹក្សា ​ការ​ផ្តល់​ម្ជុល​សឺរ៉ាំង​​អនាម័យ​គ្មាន​មេរោគ​​តាម​រយៈកម្មវិធីផ្តល់​មម្ជុល​សឺរ៉ាំង​​អនាម័យ ការ​អប់រំស្តី​​ពី​ឥរិយាបទ​រួមភេទ ពិសេស​ការ​ឆ្លង​និង​ចម្លង​មេរោគអេដស៍ ការ​ធ្វើ​ឲ្យ​​ពួកគេ​ងាយ​រក​ស្រោម​អនាម័យបាន ការ​​ផ្តល់​ឱសថ​ជំនួស​​ថ្នាំ​ញៀន ការ​ផ្តល់​​ថ្នាំ​​ប្រឆាំង​​មេរោគអេដស៍ និង​​ការ​ផ្តល់សេវាសុខភាព​និង​សង្គម​ផ្សេង​ទៀត។

លោក ជួប សុខ​​ចំរើន នាយក​រង​​ទទួលបន្ទុក​ប្រតិបត្តិការ​ទូទៅ​របស់​អង្គការខាណា​ធ្លាប់​បាន​និយាយ​ថា អ្នក​​​​ប្រើប្រាស់​​ថ្នាំញឿននៅកម្ពុជា​​​គឺ​ស្ថិត​នៅក្នុង​ក្រុម​ប្រឈម​​ហានិភ័យ​​ខ្ពស់​ចំពោះ​មេរោគ​​អេដស៍​​និង​ជំងឺ​អេដស៍ ហើយអត្រាប្រេវ៉ាឡង់​មេរោគអេដស៍ក្នុង​ចំណោម​​​​​អ្នក​​​​​ប្រើ​ប្រាស់​​​​ថ្នាំ​ញឿន​​ទូទៅ​មាន ៤.៤% និង​អ្នក​​ប្រើប្រាស់​គ្រឿង​​ញៀន​​ដោយ​​​ចាក់​​នឹង​ម្ជុលសឺរ៉ាំង​​មាន ២៥%  ខណៈ​ដែល​ការ​ទទួល​សេវា​សុខភាព​និងសេវាផ្សេងៗទៀត​​របស់​​ពួកគេ​នៅ​តែ​ជួបឧបសគ្គ។
បើ​​ទោះ​​ជា​នៅមិន​ទាន់មាន​តួលេខពិត​ប្រាកដ​ក៏ដោយ ក៏​​​​ការ​រក​​ឃើញ​​ជា​​បឋម​នៅ​ក្នុង​​​​ការ​​ធ្វើ​​អង្កេ​​​តរួមមួយ​​របស់​​​មជ្ឈមណ្ឌល​​​ជាតិ​ប្រយុទ្ធនឹង​ជំងឺ​​​អេដស៍ សើ​ស្បែក​ ​និង​​​កាម​រោគ​របស់​ក្រសួង​សុខា​ភិបាល​ និង​​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​​របស់​ក្រសួង​​មហាផ្ទៃ បាន​ប៉ាន់​ប្រមាណ​ថា នៅ​កម្ពុជា​​​មាន​​អ្នក​​ប្រើប្រាស់​​ថ្នាំ​ញឿន​​ពី ១៣.០០០ ទៅ ២៨.០០០​ នាក់ ហើយ​​​​​នៅ​​ភ្នំពេញ​មាន​ប្រហែល​ជា ១.៣០០ នាក់​ដែល​​បាន​​​​ប្រើ​ថ្នាំ​​​ប្រភេទ​ចាក់៕ អត្ថបទ​នេះ​​ផលិត​ឡើង​​ក្រោម​ជំនួយ​សប្បុរស​ធម៌​​ពី​ប្រជា​ជន​អាមេរិក​​ តាមរយៈ USAID។ រាល់ខ្លឹមសារ​ដែល​មាន​​ក្នុង​អត្ថបទនេះ​គឺជា​ការទទួល​ខុស​​ត្រូវ​​របស់​ អង្គការ​​ខាណា និង​មិន​បាន​ឆ្លុះបញ្ចាំង​​ទស្សនៈ​របស់​ USAID ឬ​​រដ្ឋាភិបាល​អាមេរិក​ឡើយ។

Related Articles

Back to top button
Close
Close