ក្រសួងអប់រំ នឹងដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទដៃឆ្លាតវៃសម្រាប់សិស្សារៀនតាមអនឡាញ

​សារព័ត៌មាន Cambodia News/

ភ្នំពេញ (៦ ឧសភា ២០២១) ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ ក្រសួងអប់រំ យុវជន និងកីឡានឹងដាក់ឱ្យដំណើរការ កម្មវិធីទូរសព្ទ ដៃឆ្លាតវៃមានឈ្មោះថា កម្មវិធីស្វ័យសិក្សា (MoEYS E-Leaming) សម្រាប់សិស្សានុសិស្ស សិក្សាតាមប្រពន្ធអនឡាញ។

ក្រសួងបន្ដថា កម្មវិធីនេះ ត្រូវបានបង្កើតឡើងស្របតាមចក្ខុវិស័យរបស់ក្រសួង និងបរិបទឧស្សាហកម្ម ៤.០ ក៏ដូចជាការឆ្លើយតបទៅនឹងវិបត្តិ នៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុង ប្រទេសកម្ពុជា និងសកលលោក។

ក្រសួង បន្ថែមថា កម្មវិធីស្វ័យសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានវីដេអូសិក្សាពីថ្នាក់ទី១ ដល់ ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិក ដូចជា៖ សៀវភៅសិក្សាគោល សៀវភៅកំណែអំណានទូទៅ ចំណេះដឹងសកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាពសិស្ស និងទំព័រព័ត៌មានអប់រំ។

ក្រសួងអប់រំ បញ្ជាក់ថា សិស្សានុសិស្ស អ្នក អាណាព្យាបាលសិស្ស គ្រូបង្រៀន និងសាធារណជនទូទៅ អាច​ទាញ​យក​នៅលើ PlayStore AppStore និង App Gallery ឬ តាមរយៈតំណ http://onelink.to/moeysapp ដើម្បី​យក​មក​ប្រើប្រាស់»៕

Related Articles

Back to top button
Close
Close