ដួង ម៉ាណាសារទចំពោះម្ចាស់ផលិតកម្ម ដែលចាប់អារម្មណ៍ការសម្តែងក្នុងខ្សែភាពយន្ត
ភ្នំពេញ ៖ កញ្ញាដួង ម៉ាណាដ៍ស្រស់ប្រិមប្រិយបានច្រានចោលនូវដំណឹងដែលថានាងធ្វើឬក រាងមិនទទួលការស្នើសុំថតភាពយន្តឲ្យបណ្តាផលិតកម្មមួយចំនួនរហូតបង្កឲ្យនាងក្លាយជាតារាម្នាក់មិនសូវមានគេទាក់ទងនៅដាច់តែឯង។ដំណឹងនេះស្របពេលដែលគេឃើញនាងនៅហីៗមិនខ្ចីស្រវាស្រទិញជាមួយសិល្បៈដូចតារាផ្សេងទើបគេយល់ថានាងច្បាស់ជាមានបង្អែករឹងមាំណាមួយជាជន្ទល់ទើបខ្ជិលចេញមុខ។ប៉ុន្តែជាក់ស្តែងម៉ាណានៅតែនិយាយបែបការពារខ្លួនថានាងនៅតែទទួលថតរឿងដដែលទេឲ្យតែមានចន្លោះមិនទាក់ទងនិងការងារក្រៅ។
កញ្ញាដួង ម៉ាណាអតីតពិធីការិនីលេចធ្លោនៅក្នុងកម្មវិធី«តារាមាសតន្ត្រី»របស់ប៉ុស្តី៍លេខ៥បានវិលរកទ្រនំថ្មីយ៉ាងចេញមុខបន្តបន្ទាប់គ្នានៅទូរទស្សន៍អប្សរាដែលមានលោកហ្វៃ សំអាងគ្រប់គ្រងកម្មវិធីកម្សាន្តមួយចំនួន។តាំងពីនាងចេញមុខនៅកន្លែងថ្មីមកមានគេចាប់អារម្មណ៍និងរូបសម្បត្តិរបស់ដួង ម៉ាណាច្រើនដែររហូតមានគេទាក់ទងនាងថតភាពយន្តជាច្រើនរឿងដោយសារតែសម្លឹងឃើញត្រេមុខនាងសាកសមជាតួឯងនិងសង្ឃឹមថាការចេញមុខមួយប្រាវឡើងវិញរបស់នាងពិតជាទទួលការងារសិល្បៈឲ្យបានណែនដៃដូចមុនជាក់ជាមិនខាន។
ផ្ទុយពីការគិតនេះម៉ាណាហាក់មិនអើពើនិងការងារដែលជួយយិតយោងឲ្យនាងខ្ពស់មុខឡើយដោយមើលទៅនាងនៅតែបណ្តែតខ្លួនមួយៗនៅតែកម្មវិធីក្នុងប៉ុស្តី៍អប្សរាអត់ខ្ចីស្រវាចេញមុខទៅណាទៀតទេឡើងច្រៀងតាមបណ្តាទូរទស្សន៍ផ្សេងក៍មិនឃើញដើរម៉ូដនៅខាងក្រៅក៍មិនមាន។ពិសេសថ្មីៗនេះមានគេអត់ចិត្តនិងរឿងដែលនាងមិនមានពេលឲ្យគេថតរឿងថ្មីមាននាទី ជាតួសំខាន់រហូតទាល់តែគេលែងចង់បានវត្តមានរបស់នាងចូលរួមសហការក្នុងពេលដែលសំណើថតរឿងពីមួយទៅមួយត្រូវនាងទាត់ចោលម្តងហើយម្តងទៀតនោះ។
អតីតស្រីស្អាតលេខ១ដាច់គេប្រចាំខេត្តព្រះសីហនុកាលពីអំឡុងប្រកួតស្រីស្រស់ប្រុសស្អាតរបស់ស៊ីធីអិនដួង ម៉ាណាបានសម្តែងការភ្ញាក់ផ្អើលក្នុងពេលដែលអ្នកសារព័ត៌មានយើងបានជជីកសួរនាំពីបញ្ហានេះដោយនាងបានបញ្ជាក់ច្បាស់ថាមានឯណាបង!ខ្ញុំអត់មានគេចមុខខ្លាចកាម៉ារ៉ាថតកុនអីទេបើមួយថ្ងៃៗនាងនៅតែជាមួយកាម៉ារ៉ាថតកម្មវិធីឲ្យបងហ្វៃ សំអាងជាប់ឡើងស៊ាំបាត់ទៅហើយនោះ។
រឿងដែលគេថានាងអត់ចង់ថតរឿងអីថ្មីៗនោះមកពីនាងអត់ទាន់មានពេលសមស្របបែងចែកការងាររកស៊ីហាងក្រៅឲ្យបានច្បាស់និងសិល្បៈឲ្យបានល្អទើបចេះតែខ្ជិលៗហើយចេញមុខពង្រឹងមុខជំនួញឲ្យនឹងធឹងសិនដែលជារឿងសំខាន់ទើបរាល់លើកក្រៅពីនៅប៉ុស្តីអប្សរានាងអត់ដែលចេញឆ្លេឆ្លាទៅកាន់កន្លែងណានោះទេមកពីរវល់ពេក។
ពិធីការិនីដែលកំពុងតែក្តាប់កម្មវិធី«ប្រស្នាតារា»និងកម្មវិធី«មេផ្ទះលេខ១»រូបនេះបានថ្លែងទៀតថាដូចដែលបងប្អូនជ្រាបហើយនាងបានដកខ្លួនពីសិល្បៈមួយរយៈចេញទៅធ្វើថៅកែលក់ផ្តៅច្នៃម៉ូដជារបស់ប្រើប្រាស់ផ្សេងៗនៅម្តុំបឹងត្របែកហើយគិតមកទល់ពេលនេះនាងនៅតែជាប់មមាញឹកនិងការងារនោះអត់ឈប់ទេហើយព្រោះតែមានទឹកចិត្តស្រលាញ់សិល្បៈស្តាយភាពតស៊ូកាលពីមុនទើបនាងចេះតែឆ្លៀតពេលមកធ្វើពិធីការិនីខ្លះៗដើម្បីសម្តែងការនឹករលឹកមហាជន។
រឿងថតខ្សែរឿងអីនោះនាងពិតជាមានភាពអបអរសាទរជាពន់ពេកនៅពេលដែលដឹងថាគេនៅត្រូវការ ក៍គិតដែរថានឹងរកចន្លោះទំនេរពីការងារណាមួយចេញទៅសម្តែងឲ្យបានតាមការស្នើសុំដូចជាមួយរយៈមុខនាងទើបតែថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុនមួយដែលបានចាកផ្សាយតាមទូរទស្សន៍រួចហើយរឿងអីដែលនាងមិនចង់តម្លើងតួលេខសិល្បៈឲ្យបានច្រើននោះព្រោះស្នាដៃដែលនាងមានកន្លងមកក៍នៅស្ទើណាស់ដែរ៕ ស.រ/Cambodia News