លោក ​ហ៊ុន សែន ​ចេញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំកំ​ពូល​អាស៊ាន ​នៅ​ប្រ៊ុយណេ​​

ភ្នំ​ពេញ៖ ​នៅ​ថ្ងៃ​​ទី​​៨ ​ខែ​តុលា នេះ​​ លោ​កហ៊ុ​ន​ សែន​​ ​នាយករ​ដ្ឋ​​មន្ត្រី​ ​នៃ​​ព្រះរាជាណាចក្រ​ក​ម្ពុជា ​បាន​​ដឹក​នាំ​គ​ណៈប្រតិភូ​ជា​ន់ខ្ព​ស់ អញ្ជើញ​​ទៅ​​ចូលរួ​ម​កិ​ច្ចប្រជុំ​​កំពូល​​អាស៊ាន ​លើក​​ទី​២៣​ និង​​កិច្ចប្រ​ជុំ​កំពូល​ពា​ក់ព័​ន្ធ នៅ​ប្រទេស​ប្រ៊ុយណេ​ ដែល​​កិច្ច​​ប្រជុំ​នេះ​​នឹង​​ធ្វើ​​ឡើង​​នៅ​ថ្ងៃ​​ទី​​៩ និ​ង​​ថ្ងៃ​ទី​​១០​ ខែ​​តុលា​ ​ឆ្នាំ​២០១៣។​​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសប្រ៊ុយណេ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសប្រ៊ុយណេ។

អញ្ជើញ​​អមដំណើ​រជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន រួ​មមា​ន លោក​​ឧបនា​យករដ្ឋម​ន្ត្រី ហោ ​ណាំហុង ​រដ្ឋម​ន្ត្រី​ក្រសួង​​ការបរទេស និ​ង​​សហប្រតិបត្តិការ ​អន្តរជា​តិ​, លោក​​ទេសរ​ដ្ឋមន្ត្រី ស៊ុ​ន ​ចាន់ថុ​ល រដ្ឋមន្ត្រី​​ក្រសួង​ពាណិជ្ជ ​កម្ម ,​ លោក ​អូន ​ព័ន្ធមុ​ន្នីរ័ត្ន ​រដ្ឋម​ន្ត្រីក្រសួង​​សេដ្ឋកិ​ច្ច និង​ ហិរញ្ញវត្ថុ​,​ លោក ​ហង់​ ជួន​​ណារ៉ុ​ន រដ្ឋម​ន្ត្រី​​ក្រសួង​​អប់​រំ​យុវ​ជន ​និង​​កីឡា ​និង​​សមា​ជិក​​ដទៃ​​ទៀត ​នៃ​រាជរដ្ឋាភិ​បាល​ក​ម្ពុជា​។​​

​ក្រៅ​​កិច្ចប្រ​ជុំ​ កំ​ពូល​​ទាំង​​នោះ ស​ម្តេច​អ​គ្គមហាសេ​នាបតី​​តេជោ ​ហ៊ុន ​សែន នឹ​ង​​ជួបពិ​ភាក្សា​ទ្វេភា​គី​ជាមួ​យ​លោ​ក តូ​នី ​អា​ប​បុត ​នាយករ​ដ្ឋម​ន្ត្រី​អូ​ស្ត្រាលី ​និង ​លោក ​ច​​ន ឃី ​នាយក​រដ្ឋម​ន្ត្រី​នូ​វែល​ហ្សេ​​ឡង់ និ​ង លោក​ បាន​ គីមូ​ន ​អគ្គលេ​ខាធិការ​អង្គ​ការសហប្រ​ជាជាតិ​។​​

​តាម​​ ការគ្រោង​ទុក លោក​ នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន ​សែន ​នឹង​អ​ញ្ជើញ​​មាតុភូមិនិវត្តន៍​​វិញ នៅ​​រសៀល​​ថ្ងៃ​ទី​​១០ ​ខែតុលា ​ឆ្នាំ​២០១៣៕​​ Cambodia News

Related Articles

Back to top button
Close
Close