អាចារ្យអេ នឹងធ្វើបាតុកម្មគាំទ្រព្រះមហាក្សត្រ បន្ទាប់ពីក្រុមអ្នកលេងហ្វេសប៊ុក ប្រមាថមាក់ងាយព្រះអង្គ
ភ្នំពេញ៖ អាចារ្យអេប្រធានវិទ្យុ 107,5 MHz និងក្រុមការងារបានប្រកាសថា នឹងធ្វើបាតុកម្មគាំទ្រ ព្រះមហាក្សត្រ នៅស្តាតអូឡាំពិក នាម៉ោង ៨៖៣០នាទី ថ្ងៃទី២៤ ខែកញ្ញា ខាងមុននេះ។
ការប្រកាសរបស់លោកបែបនេះ បន្ទាប់ពីអ្នកដែលបង្ហោះហ្វេសប៊ុកមួយចំនួន បានប្រមាថមើល ងាយដល់ ព្រះមហាក្សត្រខ្មែរ ។ នៅព្រឹកថ្ងៃទី១៩ កញ្ញា នេះ ក្រុមព័ត៌មានទាន់ ហេតុការណ៍ក្នុងវិទ្យុនេះ បានដាក់ពាក្យបណ្តឹង ទៅកាន់ក្រសួងមហាផ្ទៃ ឲ្យស្រាវជ្រាវចាប់ជនដែលបានម៉ាក់ងាយ ព្រះមហាក្សត្រ បរមនាថ នរោត្តម សីហមុនី និងអង្គសម្តេចម៉ែ ។
ជាចុងក្រោយនេះ អាចារ្យអេបានប្រកាសអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេស ម្ចាស់ Page I Love Cambodia Hot News II ឈប់ជាបន្ទាន់ចំពោះការប៉ះពាល់ កិត្តិនាមរបស់ព្រះមហាក្សត្រ៕ Cambodia News