ព្រះមហាក្សត្រ និង សម្តេចម៉ែ យាងនិវត្តន៏មកពីប្រទេសចិន នៅរសៀលម៉ោង៣នេះ
ភ្នំពេញ៖ នៅម៉ោង៣រសៀលថ្ងៃទី១១ ខែកញ្ញា នេះ ព្រះមហាក្សត្រសម្តេចព្រះរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និង សម្តេចម៉ែ នឹងយាងនិវត្តន៏ពីពិនិត្យព្រះរាជសុខភាពក្នុងទីក្រុងប៉េកំាង ប្រទេសចិន ក្នុងរយៈពេល៦ខែម្តង។
មកដល់ពេលនេះ នៅមិនទាន់ដឹងថាតើថ្នាក់ដឹកនំាគណបក្សប្រជាជនកម្ពុជាប៉ុន្មានរូប នឹងទៅទទួលព្រះមហាក្សត្រដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅឡើយទេ ។
មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានមានប្រសាសន៏នៅព្រឹកថ្ងៃទី១១ កញ្ញានេះថា លោកមិនដឹងថាមានថ្នាក់ដឹកនំាគណបក្សប្រជាជនណាខ្លះ ដែលនឹងទៅទទួលព្រះមហាក្សត្រនៅឡើយទេ។ ចំណែកមន្រ្តីគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ២០រូប ដឹកនំាដោយ លោក សម រង្ស៊ី នឹងទៅទទួលព្រះមហាក្សត្រនៅរសៀលនេះ៕ Cambodia News