សម្ដេចតេជោ​ ​​ផ្ដល់អនុសាសន៍ឱ្យក្រសួងអប់រំ យកពិន្ទុឆមាសទាំងពីរជា «លទ្ធផលនៃការប្រឡងបាក់ឌុប»

សារព័ត៌មាន​ Cambodia Mews/

ភ្នំពេញ (១៥ ធ្នូ ២០២០) ៖ យោងតាមសេចក្តីថ្លែងការដោយផ្ទាល់របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ស្វ័យប្រវត្តិដោយមិនចាំចាប់ឆ្លងកាត់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះឡើយ។

ក្នុងឱកាសថ្លែងសារទៅកាន់ជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា មូលហេតុដែលសម្ដេចជ្រើសរើសមធ្យោបាយនេះ ព្រោះកម្ពុជាជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ និងដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ។

សម្ដេចតេជោ ​បានឱ្យដឹងថា​ បើទោះបីជាព្រឹត្តិការណ៍ ២៨ វិច្ឆិកា អាចគ្រប់គ្រងបានក៏ពិតមែន ប៉ុន្តែមិនមានន័យថាបានបញ្ជាប់នោះទេ ហើយព្រឹត្តិការណ៍នេះនឹងនៅបន្តរហូតទៅដល់ចុងខែមករា ហេតុ​នេះ​សម្តេចឱ្យក្រសួងអប់រំពិចារណាយកពិន្ទុឆមាសទាំងពីរធ្វើជា “លទ្ធផលនៃការប្រឡងបាក់ធុបសិស្សទី ១២” តែម្តង៕

 

 

Related Articles

Back to top button
Close
Close