រក​ឃើញ​ករណី​ថ្មី​ នៃ​ជំងឺ​គ្រុន​ផ្តា​សសាយបក្សី ​នៅ​ទី​ក្រុង​ភ្នំ​ពេញ ​

ភ្នំ​ពេញ​៖ យោងតាម​សេចក្តីប្រកាស​ ព័ត៌មាន​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៤​ខែ កញ្ញា​ឆ្នាំ​២០១៣​ថា ករណី​ថ្មី​នៃ​ជំងឺ​គ្រុនផ្តាសាយ​បក្សី ដែល​បណ្តាលមកពី​មេរោគ H5N1 ត្រូវបានរកឃើញ​នៅលើ​ខ្លួនទារក​មួយ​រូបនេះ គឺមាន​អាយុ ១៥ ខែ មាន​ទីលំនៅ​នៅ ក្នុងភូមិ​លេខ​១១ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

coqប្រភព​បាន​ឲ្យ​ដឹងថា ទារក​នេះ ត្រូវបាន​គេ​បញ្ជាក់ថា ឆ្លង​ជំងឺ​នេះ កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៣ ក្រោយពេល​ដែលមាន​រោគសញ្ញា​គ្រុនក្តៅ បន្ទាប់មក ក្អក រាគ កណ្តាស សន្លឹម និង​ហត់​។​

​ប្រភព​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន ទារក​នេះ កំពុងតែ​សំរាក​ព្យាបាល នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា  ហើយ​ស្ថានភាព​របស់​កុមារ គឺ​ស្ថិតនៅក្នុង​សភាព​ហ្នឹង​ន នៅឡើយ​ទេ​។

​នេះ​គឺជា​ករណី នៃ​ជំងឺ ទី​១៨ ដែល​គេ​រកឃើញ នៅក្នុង​ឆ្នាំ​២០១៣ នេះ ហើយក៏​ជា​ករណី​នៃ​ការឆ្លង​ទី​៣៩ ដែរ ចាប់តាំងពី​ជំងឺ​នេះ ត្រូវបាន​គេ​រកឃើញ​ដំបូង​នៅ​កម្ពុជា​។​

​នៅ​ដើម​ឆ្នាំនេះ នៅក្នុង​ចំណោម​ករណី​ទាំង​១៨ ដែល​បាន​ឆ្លង គឺមាន​កុមារ​ដែល​រស់រានមានជីវិត គឺ ៨ នាក់​។ នៅក្នុង​ពេលនេះ អ្នកជំនាញ​របស់​ក្រសួងសុខាភិបាល កំពុងតែ​អង្កេត និង​ស្រាវជ្រាវ​ដល់ទី​កន្លែង ដែល​ទារក​រស់នៅ​៕​ ​នាង/Cambodia News

Related Articles

Back to top button
Close
Close