កម្ពុជាមានការលំបាកក្នុង​​ការទប់ស្កាត់បញ្ហាឧក្រិដ្ឋ​​កម្មគ្រឿងញៀន

ដោយ៖ ហេង នាង

ភ្នំពេញ៖នៅថ្ងៃទី២២កក្កដា២០១២មន្រ្តីជាន់ខ្ពស់អាជ្ញា ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្ពុជាបានថ្លែងឲ្យដឹងថា ប្រទេសកម្ពុជាមានការលំបាកជាខ្លាំងក្នុងការទប់ស្កាត់ការធ្វើ ចរាចរណ៍គ្រឿងញៀនដែលឆ្លងដែនពីប្រទេសដទៃចូលមក កម្ពុជា។ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនរហូត ដល់មានការផលិតគ្រឿងញៀនក្នុងប្រទេសកម្ពុជា ចាប់ផ្តើមកើតមានក្រោយឆ្នាំ១៩៩៣បន្ទាប់ពីមានការបោះឆ្នោតដែលគំាទ្រដោយ អង្គការសហប្រជាជាតិ។

ក្នុងជំនួបមួយ ជាមួយមន្ត្រីគ្រឿងញៀនប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វីក របស់អង្គការសហប្រជាជាតិលោក ឃែរី ឡឺវីសកាលពីព្រឹកមិញ លោកកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែង ថា «ការចាប់បានសាធាតុគ្រឿងញៀនរហូតដល់៣០តោនកាលពីពេលថ្មីៗក្នុងឆ្នាំ ២០១២នេះ វាបានក្លាយជាគំរូដ៏ធំមួយ បើប្រៀបធៀបកាលពីឆ្នាំ២០០៥ដែលចាប់បានតែ៥តោន»។ ដែលជាការចង់បញ្ជាក់ថាពួកឈ្មួញរកស៊ីគ្រឿងញៀន ហាក់ដូចជាបានផ្គើនយ៉ាងអាក្រក់ចំពោះការ អនុវត្តន៏ច្បាប់និងច្បាប់ប្រឆាំងគ្រឿងញៀនរបស់កម្ពុជា ។

លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តថា ដោយសារតែភាពធូរលុងនៃច្បាប់កម្ពុជា បានធ្វើឱ្យកម្ពុជាក្លាយជាជង្រុក និងជាគោលដៅសម្រាប់ក្រុមឧក្រិដ្ឋជនទាំងនោះព្រោះកម្ពុជាអត់មានទោសប្រហារជីវិតដូចជា ប្រទេសជិតខាងរបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន៕

Related Articles

Back to top button
Close
Close