គ.ជ.ប ​ផ្តើម​ដោះ​ស្រាយ​បណ្តឹង​ទាស់​លទ្ធ​ផល​បោះ​ឆ្នោត​

ភ្នំ​ពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) នឹង​ប្រើប្រាស់​រយៈពេល៤៨ម៉ោង​របស់ខ្លួន ដើម្បី​ដោះស្រាយ​បណ្តឹងតវ៉ា​ទៅនឹង​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​ទាំងអស់​ ចាប់ពី​ល្ងាច​ថ្ងៃ​សុក្រ​នេះ​តទៅ។

 លោក ទេព នីថា អគ្គលេខា គជប
លោក ទេព នីថា អគ្គលេខា គជប

នៅ​ថ្ងៃ​ទី​១៥ ខែសីមានេះ​ លោក ទេព នីថា អគ្គលេខា គជប បាន​ឲ្យ​ដឹង​​ថា បណ្តឹង​ដែល​គជប​នឹ​ង​ត្រូវ​ដោះ​ស្រាយ​ទាក់ទង​នឹង​លទ្ធផល​បោះឆ្នោត​មាន​ ចំនួន​១៧បណ្តឹង ដែល​ប្តឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បន្តថា គ.ជ.ប នឹង​ផ្តើម​ដោះស្រាយ​បណ្តឹង​មក​ពី​មណ្ឌល​ខេត្តក្រចេះ​របស់​គណបក្ស​សង្គ្រោះ​ ជាតិ មុននឹង​ឈានទៅ​ដោះ​បណ្តឹងតវ៉ា​ផ្សេងទៀត​របស់​គណបក្សប្រឆាំង​ដដែល ដែល​មកពី​ខេត្ត​ផ្សេងៗ​ទៀត មានដូចជា ខេត្តកណ្តាល និង​បាត់ដំបង ជា​ដើម។

បណ្តឹង​ដែល​គជប នឹង​ដោះ​នោះ​គឺជា​បណ្តឹង​ដែល​ស្នើឱ្យ​ផ្ទៀងផ្ទាត់​លទ្ធផល​តែប៉ុណ្ណោះ។ ចំណែក​បណ្តឹង​ស្តីពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ​មិនត្រូវ​ចាត់​ចូល​ទៅក្នុង​ បណ្តឹង​សម្រាប់​ក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត​នោះទេ។

ស្របពេល​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចាប់ផ្តើម​ដោះស្រាយ​ បណ្តឹង​នោះ នៅ​ថ្ងៃ​សុក្រ​ទី១៥នេះ អង្គការ​អង្កេត​ការណ៍​បោះឆ្នោត ខុមហ្វ្រែល ក៏បាន​ចេញផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​អះអាងថា ភាពមិនប្រក្រតី​ក្នុង​ថ្ងៃ​ស ថ្ងៃ​បោះឆ្នោត និង ការរាប់​សន្លឹកឆ្នោត​នោះ មាន​ជាង ១ម៉ឺន​ករណី​នៅ​ទូទាំងប្រទេស៕ Cambodia News

Related Articles

Back to top button
Close
Close