វិស័យទេសចរណ៍បានបង្ហាញពីលទ្ធផលគួរឱ្យចាប់អារម្មណ៍នាពេលថ្មីៗនេះ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (១៤ តុលា ២០១៩) ៖ ប្រទេសម៉ាឡេស៊ី បានដាក់គោលដៅ ដើម្បីស្រូបយកភ្ញៀវទេសចរឲ្យបាន ៣០លាននាក់ ហើយរំពឹងថា នឹងទទួលបានចំណូលប្រមាណជា ២៣ពាន់លានដុល្លារ នៅឆ្នាំ ២០២០។ នេះបើតាមការបញ្ជាក់ពី ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Eldeen Husaini Mohd Hashim នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃរសៀល ទី១០ តុលា ឆ្នាំ ២០១៩។

ឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានប្រាប់ ថា ម៉ាឡេស៊ីមើលឃើញពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដោយបានផ្ដល់សេដ្ឋកិច្ចដល់ប្រទេសម៉ាឡេស៊ី និងប្រជាជនម៉ាឡេស៊ី។ «ការជួបជុំអ្នកសារព័ត៌មាននៅពេលនេះមានសារៈសំខាន់នៅក្នុងការជួយជំរុញផ្សព្វផ្សាយវិស័យទេសចរម៉ាឡេស៊ី ហើយខាងម៉ាឡេស៊ី នឹងបង្កើតកម្មវិធីនាំ អ្នកសារព័ត៌មាន សិល្បករ-សិល្បការិនី ទៅកាន់ម៉ាឡេស៊ីបន្ថែមទៀត ដើម្បីផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ វប្បធម៌ និងម្ហូបអាហាររបស់ម៉ាឡេស៊ី»។

ចន្លោះពីខែមករាដល់ខែមិថុនាឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរណ៍សរុបបានកើនឡើង ៤.៩ភាគរយ ជាមួយនឹងចំនួនភ្ញៀវទេសចរ ១៣.៣៥ លាននាក់បើប្រៀបធៀបនឹងចំនួនភ្ញៀវទេសចរណ៍ ១២.៧៣ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនប្រាក់ចំណូលពីវិស័យទេសចរណ៍បានឈានដល់ ៤១.៦ ពាន់លានរីងហ្គីតពោលគឺកើនឡើង ៦.៨ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សម្រាប់តំបន់អាស៊ានក្នុងរយៈពេលដូចគ្នាមានកំណើន ៤.៧ ភាគរយជាមួយចំនួនភ្ញៀវទេសចរណ៍ ៩.៣៥ លាននាក់បើប្រៀបធៀបនឹងចំនួនភ្ញៀវទេសចរណ៍ ៨.៩៣ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារកម្ពុជាសម្រាប់យើងបានបង្ហាញពីកំណើនដ៏គួរឱ្យកត់សម្គាល់គឺ ១៨.១% ជាមួយនឹងចំនួនភ្ញៀវទេសចរ ៥១,០០៥ នាក់បើប្រៀបធៀបទៅនឹងចំនួនភ្ញៀវទេសចរណ៍ ៤៣,២០៦ នាក់កាលពីឆ្នាំមុន។

នៅឆ្នាំ ២០១៨ ដោយមានភ្ញៀវទេសចរ ២៥.៨ លាននាក់បានមកទស្សនាឆ្នេរសមុទ្ររបស់យើង ដែលប្រទេសម៉ាឡេស៊ីទទួលបានចំណាត់ថ្នាក់ទី ១៥ ក្នុងចំណោមប្រទេសដែលមានចំនួនភ្ញៀវទេសចរណ៍ច្រើនជាងគេ។ ទន្ទឹមនឹងនេះដែរប្រទេសម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ ២១ ក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលខ្ពស់បំផុតក្នុងវិស័យទេសចរណ៍ដោយនាំមកនូវចំណូលទេសចរណ៍ ៨៤,១ ពាន់លានរីងហ្គីតក្នុងឆ្នាំ ២០១៨ ។

លោក NOR SHAZLY AZMI ជំនួយការនាយកទីផ្សារជាន់ខ្ពស់ប្រចាំទីផ្សារអាសុី នៃក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេសុី បានបញ្ជាក់ផងដែរថានៅក្នុងស្តង់ក្រុមប្រឹក្សាទេសចរណម៉ាឡេសុីក៏មាន ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេសុីអ៊ែរឡាញ និង ៣ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមានដូចជា ក្រុមហ៊ុនទេសចរណ៍ វើលផបត្រាវែល, ធូរវើលត្រាវែល ខេមូឌា, អ៊ែ-តេ-អ៊ែ ធួរ ក៏បានចូលរួមលក់កញ្ចប់សេវាកម្មទេសចរណ៍ទៅប្រទេសម៉ាឡេសុីនូវទីកន្លែងថ្មីៗដល់អតិថិជិនខ្មែរដើម្បីទស្សនាផងដែរ។

នៅអំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្ត្រីឯកឧត្តម Mahathir Mohamad បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ៦ ចំណុចជាមួយកម្ពុជា ក្នុងនោះ ក៏មានការដោះដូរ និងជំរុញសេដ្ឋកិច្ចតាមរយៈទេសចរណ៍រវាងប្រទេសទាំងពីរដែរ។ ដោយឡែកនៅក្នុងយុទ្ធនាការរួមវិញ អំឡុងពេលនេះ ម៉ាឡេស៊ី បាន និងកំពុងចាប់ផ្ដើមផែនការ យុទ្ធនាការស្រូបទាញទេសចរណ៍អន្តរជាតិទៅប្រទេសរបស់ខ្លួនសម្រាប់ឆ្នាំ ២០២០ ជាមួយពាក្យសោក “Visit truly Asia Malaysia 2020” ៕ ដោយ​ ៖ ហេង នាង​

 

Related Articles

Back to top button
Close
Close