បុរស​ម្នាក់​ត្រូវ​រថយន្ត​ធុន​ធំ​បុក​ស្លាប់​បន្ទាប់​ពី​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ព្រះ​កុ​សុមៈ​

ភ្នំពេញ ៖ កាលពីថ្ងៃទី២២ វិច្ឆិកា ២០១២ នៅវេលាម៉ោង ៤ទៀបភ្លឺ បុរសម្នាក់ រងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូ ត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿង បើកបុកចំពីមុខពេញទំហឹង រួចរថយន្តព្យាយាមបើករត់បាត់ ។ ជនរងគ្រោះ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ បានស្លាប់បាត់បង់ជីវិត ។

សពជនរងគ្រោះដែលត្រូវរថយន្តធុនធំបុកស្លាប់បន្ទាប់ពីបញ្ជូលមកដល់មន្ទីពេទ្យ ។

ជនរងគ្រោះរហូតស្លាប់បាត់បង់ជីវិត មានឈ្មោះ យឺន វណ្ណរិទ្ធិ ភេទប្រុស អាយុ៣១ ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៦ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិថ្កូវ ឃុំជីខ្នារ ស្រុកទ្រាំង ខេត្តតាកែវ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូអាយខន ពណ៌ស ជិះពី ត្បូងទៅជើង ចំណែករថយន្តធុនធំមួយគ្រឿង មិនស្គាល់ម៉ាក បើកក្នុងទិសដៅពីជើងទៅត្បូង ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ខណៈមកដល់ចំណុចខាងលើ រថយន្តបើកបុកចំពីមុខម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែក រថយន្តបង្ករត់គេចបាត់ ម៉ូតូរបស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចយក ទៅរក្សាទុកនៅខណ្ឌសែនសុខ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close