កម្ពុជា ​ព្យួរ​ចោល​កម្ម​វិធី​យោ​ធា​ជា​មួយ​សហ​រដ្ឋ​អាមេ​រិក​

ភ្នំ​ពេញ៖ សារព័ត៌មាន​AP ​រាយការណ៍​ថា ក្រសួងការបរទេស ​​អា​មេរិក និយាយថា ប្រទេស​កម្ពុជា បាន​ព្យួរ​ចោល​កម្មវិធី​កិច្ចសហប្រតិបត្តិការ​យោធា ជាមួយ​អាមេរិក និង​កម្មវិធី​ផ្សេងទៀត បន្ទាប់​ពី​​ជម្លោះ​នៃ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ថ្មីៗ​នេះ​ មូលហេតុ​​​កម្ពុជា​​​ព្យួរ​ចោល​​កម្មវិធី​យោធា​ នេះ មិនទាន់​មាន​ភាព​ច្បាស់​លាស់​នៅឡើយ​ទេ​។​

លោកឧត្តមសេនីយឯក Thomas L. Conant និងលោកឧត្តមសេនីយ សែម សុវណ្ណនី ថតរូបជាមួយទាហានដែលទើបបញ្ចប់វគ្គហ្វឹកហ្វឺន កាលពីខែកុម្ភៈ ឆ្នាំ ២០១៣។ (រូបថតពីស្ថានទូតអាមេរិក)
លោកឧត្តមសេនីយឯក Thomas L. Conant និងលោកឧត្តមសេនីយ សែម សុវណ្ណនី ថតរូបជាមួយទាហានដែលទើបបញ្ចប់វគ្គហ្វឹកហ្វឺន កាលពីខែកុម្ភៈ ឆ្នាំ ២០១៣។ (រូបថតពីស្ថានទូតអាមេរិក)

​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក លោក​ស្រី Marie Harf និយាយ​​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រសួង​ការពារជាតិ​កម្ពុជា បាន​ផ្អាក​ឬ​លុប​ចោល​កម្មវិធី​មួយ​​ចំនួន តែ​លោក​ស្រី​មិនទាន់​អាច​​ផ្តល់​ព័ត៌មាន​លម្អិត​​​បាន​ទេ​។​ លោកស្រី Harf បន្ថែមថា រដ្ឋាភិបាល​​អាមេរិក មិនទាន់​អាច​បង្ហាញ​ថា ខ្លួន​ចង់​ព្យួរ​ទំនាក់​ទំនង​​យោធា​​ជាមួយ​កម្ពុជា​ទេ​។​

​កាលពី​ថ្ងៃ​ទី​០២​ខែ​សីហា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក​មិន​ខ្វល់​នឹង​ការព្រមាន​ផ្តាច់ជំនួយ ដែល​សមាជិក​សភា​អាមេរិក​លើក​ឡើង​​ទេ ដោយ​អះអាង​ថា បើទោះជា​មហាអំណាច​នេះ​ផ្តាច់ជំនួយ ក៏​មិន​មាន​អ្វី​ប៉ះពាល់​ដល់​ថវិកាជាតិ​ឡើយ​។​

លោក​នាយក​រដ្ឋមន្ត្រី ថ្លែងថា ការ​ព្រមាន​​ផ្តាច់​​ជំនួយ​​របស់​អាមេរិក មក​កម្ពុជា ដែល​មាន​តម្លៃ ៥០​លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ​នោះ គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដល់​ថវិកា​រដ្ឋាភិបាល​កម្ពុជា​ឡើយ ព្រោះ​ប្រាក់​ទាំងនោះ គឺ​ប្រើប្រាស់​សម្រាប់​តែ​បើកប្រាក់​ខែ​ដល់​ភ្នាក់ងារ អង្គការ​ក្រៅ​រដ្ឋា​ភិបាល តែប៉ុណ្ណោះ​។ ​

​កន្លងទៅ ព្រឹទ្ធសភា​អាមេរិក​ចំនួន​ពីរ​រូប បាន​ស្នើ​ឲ្យ​រដ្ឋាភិបាលលោក​អូ​បា​ម៉ា ពិចារណា​កាត់បន្ថយ​ចំនួន​មក​កម្ពុជា ប្រសិនបើ​ការបោះឆ្នោត មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​។ កាលពី​ថ្ងៃ​អង្គារ ទី​៩ ខែកក្កដា ឆ្នាំ​២០១៣ តំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស និង​ឃ្លាំមើល​ការបោះឆ្នោត ចំនួន បួនរូប បាន​ឡើង​បកស្រាយ នៅមុខ​គណៈកម្មាធិការ​សភា​កិច្ចការ​បរទេស​អាមេរិក ដោយ​លើកយក​បញ្ហា​សង្គម និង​នយោបាយ កំពុង​កើតឡើង​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​អាមេរិក ចាត់វិធានការ តឹងរ៉ឹង​លើ​កម្ពុជា និង​កាត់បន្ថយ​ជំនួយ​ជាង ៧០​លាន​ដុល្លារ​មក​កម្ពុជា​៕ Cambodia News

Related Articles

Back to top button
Close
Close