ឆៃ ​លី​ដា​ឡែន​ ឈប់​ពី​ សិល្បៈ​ស្ងាត់ៗ​

Cambodia News

ព័ត៌មាន​កម្សាន្ត​

​ភ្នំ​ពេញ​​៖ ​ប​ន្ទា​ប់​ពី​តា​រាស្រីសិ​ច​ស៊ី​ ស​ម្បូរ​ដើមទ្រូ​ង​ ​កញ្ញា​ ​ឆៃ​ លី​ដា​ឡែ​ន ធ្លា​ប់​​ជំ​ព​ប់​​​​នឹ​ង​​រឿ​ង​​​ស្លៀក​​ពា​ក់​ ​ភ្លេច​ប្រ​ពៃណី​ខ្មែរ​លើ​ ​ទឹ​ក​ដី​អា​មេ​រិក​​ កា​ល​ពី​ជា​ង១​ឆ្នាំ​មុ​ន​ ​រ​ហូ​ត​ម​ក​ដល់​​ ពេល​​​ប​ច្ចុ​ប្ប​ន្ន​នេះ​ ​គេ​​នៅ​តែ​ស​ង្កេ​ត​ឃើ​ញ​ ​សន្ទុះ​កេ​រ្តិ៍​ឈ្មោះ​រ​ប​ស់​នាង​ ​នៅ​តែ​ដុ​ន​ដា​ប​ ស្ង​ប់​ស្ងា​ត់​ដដែ​ល​ ​រ​ហូ​ត​​ធ្វើ​​​ឲ្យ​​​តារា​​​ស្រី​​​រូ​ប​នេះ​ ស​ម្រេ​ច​ចិ​ត្ត​ឈ​ប់ពី​ ​កា​រ​ងា​រ​សិ​ល្បៈ​ ដោ​យ​សា​រ​តែ​នា​ង​នៅ​តែ​ គ្មា​ន​ឱ​កា​ស​ប​ញ្ចេ​ញ​ មុ​ខ​មា​ត់​នៅ​ ​លើ​កញ្ច​ក់​ទូ​រ​ទ​ស្ស​ន៍​ ដូ​ច​ពេ​ល​មុ​ននោះ​ទេ​។​

Cam7បើតា​មប្រ​​ភព​ពី​អ្ន​ក​សិ​ល្បៈ​ នៅ​ជិ​ត​ខ្លួ​ន​តា​រា​សម្បូ​រ​ដើ​ម​ទ្រូ​ង​ ​ក​ញ្ញា ​ឆៃ​ ​លី​ដា​ឡែន​ ​ពេ​ល​​​នេះ​​ផ្អា​ក​​ពី​​សិ​ល្បៈ​ ​ទាំ​ង​ស្រុ​ងហើ​យ​ ​ដោ​យ​សារ​តែ​រ​ហូ​ត​ ម​ក​ដ​ល់​ពេ​លនេះ​ហើ​យ​ ​នា​ង​នៅ​តែគ្មា​ន​ឱ​កា​ស ​ក​សា​ង​កេ​រ្តិ៍​ឈ្មោះឲ្យ​លេ​ច​ ​អ​ណ្តែ​ត​ឡើង​ខ្ព​ស់​ ​ដូ​ច​ពេ​លមុ​ន​នេះ​ទេ​ អ​ស់​រ​យៈ​ពេ​លជា​ង​ ​១ឆ្នាំ​ហើ​យ​ ​ដែល​នា​ង​ត្រ​ឡ​ប់​ម​កពី​ ​ស​ម្តែ​ងនៅ​អា​មេ​រិក​វិ​ញ​ ​ដោ​យនា​ង​បា​ត់​ឱ​កាស​ឡើ​ង​លើ​ក​ញ្ចក់​ទូ​រ​ទ​ស្ស​ន៍ ​ដោ​យ​ខា​ង​ស្ថានី​យ​ទូ​រ​ទ​ស្ស​ន៍​ មិ​ន​អ​ញ្ជើ​ញ​នា​ង​ឡើង​ ​ក​ម្ម​វិ​ធីឡើ​យ​នេះ​ ​ហើយ​ជា​ដើ​ម​ហេតុ​ដែ​ល​ ​ធ្វើឲ្យ​នា​ង​ស​ម្រេ​ចចិ​ត្ត​បោះ​ប​ង់អា​ជី​ព​ ​នេះ​ ​ចោល​ដោ​យ​គ្មា​នស្តា​យ​ ​ស្រ​ណោះទេ​។​

​ប្រ​ភ​ពដ​ដែ​ល​បា​ន​បង្ហើ​ប​ប្រា​ប់​ ឲ្យ​ដឹ​ង​ប​ន្ថែ​មទៀ​ត​ថា​ ​ទោះបី​ជា​ពេ​ល​នេះ ​អា​ឡែ​ន​ ​មិ​ន​​បា​ន​​​ចូល​​​ប្រ​ឡូ​ក​ ក្នុ​ង​សិ​ល្បៈ​ដោយ​ចំ​ហ​រ​ដូច​មុ​ន​ ​ក៏ពិ​ត​មែ​ន​តែ​នា​ង ​នៅ​តែ​ប​ន្ត​ប្រ​ឡូក​ ​ក្នុ​ង​វិ​ស័​យ ​សិ​ល្បៈ​​​ដោ​យ​​ប្រ​យោ​ល​ ​គឺ​កា​រច្រៀ​ង​នៅ​ខ​ន​សឺ​ត ​តា​ម​ខេ​ត្ត​ដែ​ល​មាន​ ​ទ​ស្ស​និ​ក​ជ​ន​មួ​យ​ចំ​នួន​ ​នៅ​​​តែ​​​បន្ត​​​គាំ​ទ្រ​នា​ងដ​ដែ​ល​ ​ទោះ​ជាមា​ន​ម​ហា​ជ​ន ​មួ​យ​ចំ​នួន​ហា​ក់​នៅតែ​ ​ខឹ​ងស​ម្បា​រ​នា​ង​ ដោ​យ​សា​រ​តែ​កំហុ​ង​ ​អ​ចេ​ត​នានោះ​ក៏​ដោ​យ​។​

ប​ន្ទា​ប់​ពី​បុប្ផា​ ​រី​ក​សាយ​ភា​យ​ ​ស​ម្រស់​លើ​ទឹ​ក​ដី ​ខេ​ត្ត​បា​ត់​ដំ​បង​ ​ក​ញ្ញា​ ឆៃ​ ​លី​ដា​ឡែ​ន​ បា​ន​​​ប​ញ្ចេ​ញ​​ភា​ព​ ​សិ​ច​ស៊ី ​ហួ​ស​ដែ​ន​កំ​ណត់​ ​ធ្វើ​ឲ្យ​ប្រ​ជា​ពល​រ​ដ្ឋ​មួ​យ​ចំ​នួន​ ​មា​ន​កា​រខឹ​ង​ស​ម្បា​រ​ ទៅ​លើ​នា​ង​ ខ​ណៈ​​​ដែ​ល​ ​នាង​នៅ​ស​ម្តែ​ង​នៅ​លើ ​ទឹ​ក​ដី​អា​មេ​រិក​ ​ហើ​យ​ក្រោ​យពី​នា​ង​បា​នត្រ​ឡ​ប់​ ​ម​ក​​ដ​ល់​​​ស្រុ​ក​​កំ​ណើ​ត​​​វិ​ញ ​នា​ង​ក៏​ត្រូវ​បា​ន​ ​ខា​ងស្ថា​នី​យ​ទូ​រ​ទស្ស​ន៍​ ​ផ្អា​កឈ​ប់​ ​អ​ញ្ជើញ​ឡើ​ង​ទូ​រ​ទស្ស​ន៍​ ​រ​ហូត​​​ដ​ល់​​​បច្ចុ​ប្ប​ន្ន​នេះ​។ ​

​ទោះ​ជា​យ៉ា​ងណា​នា​ង​ ​ក៏​បា​ន​ចេ​ញមុ​ខ​សុំ​ទោ​ស​ ​ជា​សាធា​រ​ណៈ​ ​ដ​ល់​ប្រជា​ព​ល​រ​ដ្ឋ​ ​ទៅ​លើកំ​ហុ​ស​ ​អ​ចេ​តនា​រ​ប​ស់​នា​ង​ ជា​ច្រើ​ន​ដ​ង​រួ​ចម​ក​ហើ​យ​ តែ​ល​ទ្ធ​ផ​ល​កំហុ​ស​ ​ដែ​ល​នា​ង​ ធ្វើ​ខុ​ស​មួ​យពេ​ល​ ​បែ​រជា​ត្រូ​វ​ ​គេ​ថ្កោល​ទោ​ស​អ​ស់​ ​រយៈ​ពេ​ល​ជា​ង ​១​ឆ្នាំ​ហើ​យ​ ​ដល់​ថ្នា​ក់​ធ្វើ​ឲ្យ​តារា​ស្រី​រូ​ប​នេះ​ ​អស់​​​កា​រ​អ​ត់ធ្ម​ត់​ ​លែ​ង​ខាំ​ម៉ាត់​ ​ស​ង្ក​ត់​ចិ​ត្តត​ទៅ​ទៀ​ត​ ​ដោ​យ​សម្រេ​ច​ចិ​ត្ត​ ​ដើរ​ចេ​ញ​ពី​សិ​ល្បៈ​៕ ​ស​.​រ​

Cam5Cam6Cam2

Related Articles

Back to top button
Close
Close