ការ​យល់​ដឹង​របស់​មាតាបិ​តា​ជា​កត្តា​ចម្បង​បន្ថយ​ជំងឺ​គ្រុន​ឈាម​

ភ្នំពេញ ៖ គិត​មក​ដល់​ខែ​វិច្ឆិកា ឆ្នាំ២០១៣ នេះ អត្រា​​ជំងឺ​គ្រុន​ឈាម​​មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ ​ខណៈ​ដែល​របាយ​ការណ៍​បាន​បង្ហាញ​​ថា ករណី​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​គិត​មក​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នេះ មានតែ​៥៧​នាក់​ ថយ​ចុះ​​ប្រមាណ​៦៨​% បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូចគ្នា​នៃ​ឆ្នាំ​​២០១៣ ​ដែល​មាន​អ្នកស្លាប់​រហូត​ដល់​១៧៨​នាក់ ។

art5.1​យ៉ាងណា​ក៏ដោយ​មន្ត្រី​​ជំនាញ​​បាន​​អះ​អាង​ថា កត្តា​​ចម្បង​ដែល​នាំ​ឱ្យ​អត្រា​​ជំងឺគ្រុន​ឈាម​មាន​ការ​ថយ​ចុះ​នោះ គឺគុណ​ភាព​សេវា​​សុខា​ភិបាល​​រដ្ឋកាន់​តែ​មាន​​ប្រសិទ្ធ​ភាព​​គួប​ផ្សំ​​នឹង ​ការ​យល់​ដឹង​របស់​មាតា​​បិតា ឬ​អាណា​ព្យា​​បាល​ដែល​កាន់​តែ​យល់ច្បាស់​អំពី​វិធាន​ការ​ការ​ពារ និង​គ្រោះ​ថ្នាក់​នៃ​​ជំងឺ​គ្រុន​​ឈាម​ ។

​ប្រធាន​មជ្ឈ​មណ្ឌល​​ជាតិ​ប្រយុទ្ធ​​ជំងឺ​គ្រុន​ចាញ់​​បារ៉ា​ស៊ីត​សាស្ត្រ និង​បាណន​សាស្ត្រ​ លោក​ ច ម៉េង​ចួ បាន​មាន​ប្រសាសន៍​​ឱ្យ​ដឹង​ថា ​កម្ពុជា​ធ្លាប់​មាន​ផ្ទុះ​ជំងឺ​គ្រុន​​ឈាម​​នៅ​អំឡុង​ឆ្នាំ​២០០៧ ដែល​ ករណី​ឈឺ​​មាន​ចំនួន​៣៩.៤៦០​ករណី​ ខណៈ​ដែល​​ករណី​​ស្លាប់​មាន​​​រហូត​ដល់​៤០៤​នាក់ ៕  Cambodia News

Related Articles

Back to top button
Close
Close