យុវ​ជន​ម្នាក់តូ​ចចិត្ត​ស្រី​ស្នេហ៍​មិន​ទទួល​ទូរ​ស័ព្ទ​ផឹក​ថ្នាំ​ពុលស​ម្លាប់​ខ្លួន​

តា​កែវ ៖ កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១ សីហា ២០១៣​ នៅ​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​​នៅ​ភូមិ​ព្រៃ​ល្វា​លិច​ ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃ​កប្បាស យុវ​ជន​ម្នាក់​ដោយ​សារ​តូច​ចិត្ត​នឹង​ស្រី​ស្នេហ៍​មិន​ទទួល​ទូរ​ស័ព្ទ​របស់​ ខ្លួន​បាន​ដាច់​ចិត្ត​ផឹក​​ថ្នាំ​សម្លាប់​សត្វ​ល្អិត​​​ប៉ង​ធ្វើ​អត្ត​ឃាត​​ ​ខ្លួន​ឯង​ ហើយ​ត្រូវបាន​ក្រុម​គ្រួសារបញ្ជូន​​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ទាន់​ពេល។

យុវ​ជន​ដែល​តូច​ចិត្ត​លេប​ថ្នាំ​សម្លាប់​ខ្លួន​នេះ​ ឈ្មោះ​អ៊ី ចាន់​ថេត អាយុ​២៥​ឆ្នាំ ជា​កសិករ​ រស់​នៅ​ភូមិ-ឃុំ​កើត​ហេតុ​ ចំណែក​នារីសង្សារត្រូវ​គេ​ស្គាល់​​ឈ្មោះ​ស្រីណា អាយុ​២២​ឆ្នាំ ជា​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​នៅ​រាជ​ធានី​ភ្នំពេញ មាន​ទី​លំ​នៅ​ភូមិ​សំរោង​ម្រាស់ ឃុំ​បាកាន​ ស្រុក​ព្រៃ​កប្បាស​។ ​

តាម​ប្រភព​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា យុវ​ជន​រង​គ្រោះ និង​នារី​ជា​សង្សារមាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​តាំង​ពី​ដើម​ឆ្នាំ​ ២០១៣​មក​ម្ល៉េះ ហើយ​នៅ​​មុន​កើត​ហេតុ​យុវ​ជន​រង​គ្រោះ​បាន​ព្យាយាមទូរ​ស័ព្ទ​ទៅ​នារី​ជា​ សង្សារ​រយៈ​ពេល​៣​ថ្ងៃ​ជាប់​គ្នា​ តែ​នាង​មិន​ទទួល​ទូរ​ស័ព្ទ​របស់​ខ្លួន​សោះ លុះ​នៅថ្ងៃ​កើត​ហេតុ​​​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១ សីហា ២០១៣ យុវ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​នាង​ជាសង្សារ​​ទៀត​ នាង​នៅ​តែ​មិន​ទទួលទូរស័ព្ទ​របស់​ខ្លួន​ដដែល​​​ក៏​កើត​ក្តី​មួហ្មងក្តៅ​ ក្រហាយ​ក្នុង​ចិត្ត​ស្ទុះ​ឡើង​ទៅ​លើ​ផ្ទះ​យក​ថ្នាំ​សំលាប់​សត្វ​លិ្អត​លាយ​ ទឹក​មួយ​កែវ​ផឹក​ប៉ង​សម្លាប់​ខ្លួន​បណ្តាល​ឱ្យ​ប្រកាច់​បែក​ពពុះ​មាត់​នៅ​លើ ​ផ្ទះម្នាក់​ឯង​ ខណៈ​នោះ​ត្រូវ​ក្រុម​គ្រួសារ​ដឹង​ទាន់​ក៏​ប្រញាប់​ប្រញាល់​បញ្ជូន​​​ទៅកាន់​ ​មន្ទីរ​ពេទ្យ​សង្គ្រោះ​ទាន់​ពេល​៕ Cambodia News

Related Articles

Back to top button
Close
Close