កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានកុមារស្លាប់ដោយសារលង់ទឹកច្រើនជាងគេ
របាយការណ៍ចេញដោយអង្គការយូនីសេហ្វ និងសហព័ន្ធដើម្បីសុវត្ថិភាពកុមារ បានរកឃើញថា ការស្លាប់ដោយសារការលង់ទឹកបានក្លាយជាមូលហេតុចម្បងគេដែលបណ្តាលឲ្យកុមារស្លាប់នៅតាមផ្នែកខ្លះនៃតំបន់អាស៊ី។
គឺមានចំនួនច្រើនជាងការស្លាប់ដោយសារជំងឺកញ្ជ្រិល ជំងឺគ្រុនស្វិតដៃជើង ជំងឺក្អកមាន់ ជំងឺតេតាណូស ជំងឺខាន់ស្លាក់ និងជំងឺរបេងទាំងអស់រួមគ្នាទៅទៀត។
អង្គការអូស្ត្រាលីមួយ ដែលផ្តល់ការអប់រំពីសុវត្ថិភាពក្នុងទឹកមានឈ្មោះថា Royal Life Saving Society កំពុងជួយប្រទេសបង់ក្លាដេសដើម្បីបង្កើតកម្មវិធីទប់ស្កាត់ការស្លាប់ដោយសារការលង់ទឹក៕