​ក្រសួង​មហា​ផ្ទៃ​ចេញ​បំរាម​មិន​ឲ្យ​យក​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​លេង​ជា​ល្បែង​ភ្នាល់​

Cambodia News/

ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា នេះ​ ក្រសួង​មហាផ្ទៃ​  បាន​ចេញ​បំរាម​មួយប្រាប់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ មិន​ឲ្យ​មាន​ការ​យល់​លទ្ធផល នៃ​ការ​បោះឆ្នោត​ខាង​មុខលេង​ជា​ល្បែង​ភ្នាល់​នោះ​ឡើយ។

Cam9ការ​ចេញ​បំរាម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​នៅ​តាម​បណ្តា​ខេត្ត​រាជធានី​មួយ​ ចំនួន​ដូចជា រាជធានី​ភ្នំពេញ ខេត្ត​ព្រៃវែង បាន​កើត​ឡើង​នូវ​សកម្មភាព​យក​លទ្ធផល​ឆ្នោត​របស់​គណបក្ស​នយោបាយ​មក​លេង​ជា​ ល្បែង​ភ្នាល់ខុសច្បាប់។

បើតាម​ក្រសួង​មហាផ្ទៃ ទង្វើ​នេះ គឺ​ជា​ទង្វើ​ខុស​ច្បាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​ សាធារណៈ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ម្យ៉ាង​ទៀត​ជា​ការ​ផ្សព្វផ្សាយ ឬ​ការ​ស្ទង់មតិ​ខុស​ច្បាប់​មួយ ដែល​បង្ក​ឲ្យ​មាន​ចលាចល និង​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត ដែល​បាន​នឹង​កំពុង​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​មួយ​ដ៏ល្អ​ប្រសើរ។

សូម​បញ្ជាក់​ថា ការ​ចេញ​បំរាម​របស់​ក្រសួង​មហាផ្ទៃ​នេះ គឺ​បន្ទាប់​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាលកាល​ ពី​ម្សិលមិញ បាន​ដាក់​បញ្ជា​ឲ្យ​មាន​ការ​តាម​ចាប់​ខ្លួន​អ្នក​ដែល​ធ្វើ​ការ​ស្ទង់​មតិ​ ក្លែង​បន្លំ​ស្តីពី​លទ្ធផល នៃ​ការ​បោះឆ្នោត​ខាងមុ្ទខ៕

Related Articles

Back to top button
Close
Close