មន្ត្រី​ទាហ៊ាន​ជើង​ចាស់​ក្តៅ​ក្រហាយ​ចំពោះ​តារា​កំប្លែង​ ពាក់​មី​

Cambodia News

ភ្នំ​​​ពេ​ញ​​៖ តា​រា​​​កំ​ប្លែ​ង​​​ដែ​ល​​​កំ​ពុង​​ប្រ​ជែ​ង​​ភា​ព​ល្បី​ល្បាញ​​​នៅ​ក្នុ​ង​​​ពិ​ភ​ព​​​សិ​ល្បៈ​​​លោ​ក​ ​ពា​ក់​​​​មី​ បា​​ន​​​នឹង​​​កំ​ពុ​ង​​​ទ​ទួ​ល​​​​រង​​​កា​រវា​​យប្រ​​ហារ​​​យ៉ា​ង​​ចា​ស់​ដៃ​​​ពី​​​ម​ន្ត្រី​​​ទា​​​ហ៊ា​ន​​​ជើ​ង​​​ ​ចា​ស់​​មួ​យ​​​ចំ​នួ​ន​ ​ជុំ​វិ​ញ​​​ភា​ព​​អ​ស​ក​​ម្ម​​មួ​យ​ចំ​នួ​ន​​នៅ​​ក្នុង​​​ស​ង្គ​ម​​​ក​ម្ពុ​ជា​ ​ពាក់​ព័​ន្ធ​​​នឹ​ង​​​កា​រទ​ទួ​ល​បា​ន​​កិ​ត្តិ​យ​ស​​​បុ​ណ្យ​ស័​ក្តិ​ ពា​ក់​​​ស័​ក្តិ​​​៤​​​រប​​ស់​​តា​រា​​កំ​ប្លែង​​​រូ​ប​នេះ​។​

តារាកំប្លែងល្បីល្បាញនៅក្នុងពិភពសិល្បៈលោក ពាក់មី ពាក់ស័ក្តិ៤។ (រូបក្នុងបណ្តាញសង្គមហ្វេសប៊ុក)
តារាកំប្លែងល្បីល្បាញនៅក្នុងពិភពសិល្បៈលោក ពាក់មី ពាក់ស័ក្តិ៤។ (រូបក្នុងបណ្តាញសង្គមហ្វេសប៊ុក)

​ក្រោ​យពេ​​ល​​ហ​​ក់​​​ចូ​ល​​​ស​ង្វៀ​ន​​​សិល្បៈ​​​ជា​តា​រា​កំ​ប្លែង​​ចំណាត់​ថ្នា​ក់​​លេខ​​មួយ​​របស់ ​​ស្ថានី​យ​ទូរទ​ស្សន៍​​ស៊ី​ធី​​អិន​​នោះ ស្រា​ប់​តែ​​ថ្មីៗ​​នេះ បែ​កធ្លា​យ​ពី​​ការទ​ទួល​​បាន​​បុណ្យ​​យសស័​ក្តិ​រ​បស់​​តារា​​កំប្លែង​​រូបនេះ​​ គួ​រឲ្យភ្ញា​ក់ផ្អើល​ គឺ​​ពាក់​​ស័ក្តិ​​៤ ក្នុ​ង​រយៈពេ​ល​ចូល​​​ប​ម្រើ​​​កា​រ​ងា​រ​​មិ​ន​សូ​វ​​ទៀ​ង​ទា​ត់​​​​រ​យៈ​ពេ​ល​​តែ​​១​​ឆ្នាំ​​​នោះ ​ខ​ណៈ​​ដែ​ល​​​ប្រជាជ​ន​​ធ​ម្ម​តា​​ប​ម្រើ​កា​រងា​រ​​ជា​​ម​ន្ត្រី​​​ទាហាន​​​អ​ស់​​រ​យៈ​ពេ​ល​​ជិ​ត​​​១០​​​ ​ឆ្នាំ ​ឬ​ក៏​​ជា​​ង​​​១​០​​​ឆ្នាំ​​​ទៅ​​​ហើ​យ ​ទើប​តែ​​​ពាក់​​​ស័​ក្តិ​​២​ ​ស័​ក្តិ​​​៣​​នោះ​​​។​​​

នៅពេល​ ​​​ដែ​ល​​​ឃើញ​​​​រូប​ថ​ត​​​កា​ត​​​រ​ប​ស់​​​នា​យ​ ​ពា​ក់​​មី​ ​ត្រូ​វ​​​បា​ន​​ប​ង្ហោះ​​​នៅ​លើ​​ហ្វេ​​​ស​ប៊ុ​ក​​​នោះ​ ​មន្ត្រី​​​ទាហា​ន​ ​បុ​គ្គ​លិ​ក​​​រ​ដ្ឋ​ និ​ង​​​ឯ​ក​ជ​ន​​មួ​យ​ចំ​នួ​ន​​បា​ន​​​ស​ម្តែង​​​កា​រ​មិ​ន​សប្បា​យ​ចិ​ត្ត​​​ចំ​ពោះ​​កា​រ​ទ​ទួល​បា​ន​​​ លា​ភ​ស​ក្កា​រៈ​​​ដោ​យ​​ងា​យ​ៗ​​​បែ​បនេះ​​​ទេ​ ​ខ​ណៈ​​​ដែ​ល​​​ប​ង​ប្អូ​ន​​​យុ​ទ្ធ​ជ​ន​​​អ​តីត​​​ស​ង្គ្រា​ម​​​មួយ​ចំ​នួ​ន​ធំ​ ​ពិ​សេស​​​ប​ង​ប្អូ​ន​​​ក​ង​ទ័ព​​​នៅ​​​ព្រះ​វិហា​រ​​​គ្មា​ន​​​បុណ្យ​ស័​ក្តិ​​ធំ​ដុំ​​អ្វី​​​សោះ​ ​ទោះ​បី​ជា​​លះ​ប​ង់​​ឈា​ម​​​ស្រស់​​​អ​ស់​​រ​យៈ​ពេ​ល​​ស្ទើ​រ​​​ពេ​ញ​​មួ​យ​​​ជីវិ​ត​​​នោះ​​។​​​

​ការ​​ផ្លោះ​​​ឡើ​ង​​តំ​​ណែង​​​​លឿន​​​ស្លេ​វ​​​​​ដោ​យ​​មិ​ន​​​បាន​​​ទ​ទួ​ល​ ​​​កា​រ​ប​ណ្តុះប​ណ្តា​ល​​​ច្បា​ប់​​​ទាហា​ន​​​នេះ​ ​ត្រូ​វ​បាន​​​ទ​ស្ស​និ​ក​ជ​ន​​​មួយ​ចំ​នួ​ន​​​និយា​យ​​​ថា​ ​ដោ​យសា​រ​​​តែ​​​តា​រា​​កំ​ប្លែ​ង​​​រូប​នេះ​​​មា​ន​​​ខ្សែ​​ធំ​ ​ឬ​ក៏​​មា​ន​​​អ្នក​មា​ន​អំ​ណា​ច​​ជួ​យ​​​ពី​​​ក្រោយ​ខ្ន​ង​​ ប៉ុន្តែ​​​យ៉ា​ងណា​​​រឿ​ង​​​ពិ​ត​​នៅ​​​មិ​ន​ទា​ន់​​​បាន​​​ទ​ទួ​ល​​​កា​រ​ប​កស្រា​យ​​​ពី​​​នា​យ​​ពា​ក់​​​មី​​ ​នៅ​ឡើ​យ​​​ទេ​​៕​

Related Articles

Back to top button
Close
Close